ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​ហើយ​វាយ​បែក​កញ្ចក់​រថយន្ត​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ស្រាប់តែ​បក្សពួក​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​បាន​ចុះ​ទៅ​វាយ​បែក​កញ្ចក់​រថយន្ត​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ស្រាប់តែ​បក្សពួក​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​បាន​ចុះ​ទៅ​វាយ​បែក​កញ្ចក់​រថយន្ត​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២០០៤ កែង​ផ្លូវ​៣៧១​សូ​ឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើ​ញេ​រថយន្ត​មួយ​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ កណ្តាល 2A-6792 ជា​រថយន្ត​តាក់ស៊ី​បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​២​នាក់​ស្រី​-​ប្រុស តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SCOPY ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-6944 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​តាម​បណ្តោយ​ផ្លូវ​៣៧១​សូ​ឡា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ចំ​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង​មិន​មាន​ខូចខាត​រថយន្ត​ទេ ធ្វើ​ឲ្យ​ឱ្យ​ម៉ូតូ​ដួល​រង​ការ​ខូចខាត​បែកកា​តា​ប៊ូ​ខាង​មុខ​បន្តិច​តែ​មិន​មាន​រង​របួស​ទេ ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សង​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BW-0305 បើកបរ​ដោយ​បុរស​ម្នាក់​ជិះ​មក​ពីក្រោយ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​បាន​ចុះ​ទៅ​វាយ​កញ្ចក់​រថយន្ត​រង​គ្រោះ​បណ្តាល​ឱ្យ​បែក​កញ្ចក់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ហើយ​បម្រុង​លើក​ម៉ូតូ​បក្សពួក​របស់​គេ​គេចខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ជាប់ ។

បើ​តាម​សម្តី​ម្ចាស់​រថយន្ត​រង​គ្រោះ​មានឈ្មោះ ឆឹង លី​ម អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ីស្នាក់​នៅ​ម្តុំ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​បើករថ​យន្ត​​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ពីរ​នាក់​ស្រី​ប្រុស​ចេញពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​គោល​បំណង​​ដឹក​ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្នុង​ត​លៃ​៣០​ដុល្លារ ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ម៉ូតូ​បង្ក​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​បុក​រថយន្ត​របស​គាត់​ហើយ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ទៅ​វាយ​កញ្ចក់​រថយន្ត​របស់​គាត់ បណ្តាល​ឱ្យ​បែក​កញ្ចក់​ខាងឆ្វេង​ផ្នែក​ខាង​មុខតែ​ម្តង​ទៅ ។ ចំណែក​ភាគី​ខាង​បង្ក​មិន​ស្គាល់ឈ្មោះ​បាន​និយាយ​ទាំង​ស្ថាន​ស្រវឹង​ជោកជាំ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​ជ្រុល​ទៅ​បុក​រថយន្ត​រង​គ្រោះ​ហើយ​រថយន្ត​បាន​​បើក​កិន​ម៉ូតូ​របស់​គាត់​ទើប​ប្រជាពលរដ្ឋ​វាយ​កញ្ចក់​រថយន្ត​របស​គាត់​បណ្តាល​ឱ្យ​បែក​តែ​ម្តង​ទៅ ។ ក្រោយ​ពេល​កើតហេតុ​ក៏​មាន​តំណាង​ខាង​ភាគី​ម៉ូតូ​ចេញ​មុខ​មក​ដោះស្រាយ​ដោយ​ចេញថ្លៃ​ជួស​ជុល​ទៅ​ភាគី​រថយន្ត​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕