ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងខូចម៉ូតូ បណ្ដើរតាមចិញ្ចើមផ្លូវ ចិនមកដាក់ផាំង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ និង​ស្ទើ​តែ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​រថយន្ត​ជនជាតិ​ស្រវឹង​ជោកជាំ បាន​រេ​ចង្កូត​បុក​ម៉ូតូ​ជនជាតិ​បារាំង បណ្ដាល​ឲ្យ​ហោះ​ផ្លោង​ពុះ​ទ្រូង​ចែកផ្លូវ លាន់​សូរដូច​រន្ទះ​ទាំង​កណ្តាល​អ​ធ្រា​ត ។

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ និង​ស្ទើ​តែ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ពេល​រថយន្ត​ជនជាតិ​ស្រវឹង​ជោកជាំ បាន​រេ​ចង្កូត​បុក​ម៉ូតូ​ជនជាតិ​បារាំង បណ្ដាល​ឲ្យ​ហោះ​ផ្លោង​ពុះ​ទ្រូង​ចែកផ្លូវ លាន់​សូរដូច​រន្ទះ​ទាំង​កណ្តាល​អ​ធ្រា​ត ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០​និង​៤០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្នុងភូមិ​០៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ផង​ដែរ លោក​វរ​សេនី​យ៏​ឯក អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​បញ្ជាក់​ថា  ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក Lexus RX300 ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៥៩៨៩ បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ HUANG SUN BAO ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​បើក​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជនជាតិ​បារាំង​ម៉ាក Suzuki Step គ្មាន​ស្លាក​លេខ (​ម៉ូតូ​ខូច​) ដែល​កំពុង​បណ្តើរ​នៅ​ចិញ្ចើមថ្នល់​ដោយ​ឈ្មោះ HOCHART ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣​ដូច​គ្នា ខ្ទាត​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ រួច​បន្ត​ទៅ​បុក​ខឿន​ពុះ​ទ្រូង​ចែកផ្លូវ ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​លើ​មនុស្ស​ណា​ម្នាក់​ឡើយ គឺ​មានការ​ខូចខាត​តែ​ម៉ូតូ តែ​ប៉ុណ្ណោះ ។ ប្រភព​ដ៏​ដែល​បាន​បន្ត​ថា ក្រោយ​ការ​ត្រួតពិនិត្យ​រួច ជនជាតិ​ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​មាន​ជាតិ​ស្រវឹង រហូត​ដល់ ១.០១ ក្នុង​មិ​ល្លី​លី​ត​ខ្ស​ល់​ជា​ចំនុច​មួយ​ខ្ពស់​បំផុត ។

ក្រោយ​កើតហេតុ ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​មិន​អាច​លើកលែង​បាន​នោះ​ទេ ។