ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ចែកចាយ នាំ​ឲ្យ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​ធ្លាក់​ថ្លៃ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ចែកចាយ​ខេត្តបន្ទាយមានជ័យ​មាន​៣​ក្រុមហ៊ុន ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​២០០​ក្បាល ធ្វើ​ឲ្យ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​មាន​តម្លៃ​ទាប​ស្ទើរតែ​គ្មាន​អ្នកទិញ

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ចែកចាយ​ខេត្តបន្ទាយមានជ័យ​មាន​៣​ក្រុមហ៊ុន ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​២០០​ក្បាល ធ្វើ​ឲ្យ​ទីផ្សារ​ជ្រូក​ក្នុងស្រុក​មាន​តម្លៃ​ទាប​ស្ទើរតែ​គ្មាន​អ្នកទិញ រហូត​ដល់​ជ្រូក​ថៃ​គ្មាន​នាំ​ចូល​។ ជាក់ស្តែង​ខេត្តបន្ទាយមានជ័យ រយៈពេល​ជាង​២​ទៅ​៣​ខែ​នេះ ឃើញ​មាន​សកម្មភាព​ជ្រូក​វៀតណាម​ត្រូវ​បាន​នាំ​ចូល​មក​ទម្លាក់​លក់​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​យ៉ាង​គគ្រឹកគគ្រេង​។ ខណៈ​ដែល​ឃើញ​ឃើញ​ព័ត៌មាន​នៅ​ប្រទេស​ចិន​បាន​កាប់​ជ្រូក និង​គោ ក្របី ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ ប្រជា​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បាន​ប្រាប់​ថា​៖ កាលពី​ឆ្នាំ​២០១៦ និង​ដើមឆ្នាំ​២០១៧ កន្លង​ទៅ​ទាំង​ប្រជា​សិ​ករ និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​រក​ទីផ្សា​ក្នុង​លក់​បាន​ក្នុង​តម្លៃ​សមរម្យ​អាច​នឹង​ចិញ្ចឹម​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​បាន​។

តែ​រយៈពេល​២​ទៅ​៣​ខែ​នេះ ក្រោយ​ពេល​ឈ្មួញ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ចូល​លក់​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​ទីផ្សារ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ដូច​ជា​ជ្រូក​ប្រជា​កសិករ​ចិញ្ចឹម និង​ជ្រូក​កសិដ្ឋាន​តម្លៃ​ធ្លាក់​ចុះ​លក់​ជ្រូក​រស់​១​គីឡូក្រាម​តម្លៃ​៦.៥០០​រៀល គ្មាន​អ្នកទិញ​ទៅ​ទៀត​។ ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ជំនាញ​មាន​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក និង​កាត់​បន្ថយ​ចំណាកស្រុក និង​ភាព​ក្រីក្រ​។ លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិក​ម្ម​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​សរុប​ប្រមាណ​ជាង​៨​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​កសិដ្ឋាន​ចំនួន​៦​កន្លែង និង​ប្រជាពលរដ្ឋ​ចិញ្ចឹម​លក្ខ​ណះ​គ្រួសារ​។

ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ និង​២០១៧​មានការ​ថយ​ចុះ​ប្រមាណ​២០% ហើយ​ទីផ្សារ​លក់​ជ្រូក​ក្នុងស្រុក​ជ្រូករ​ស់មាន​ជ្រូក​កសិដ្ឋាន​១​គីឡូក្រាម​តំលៃ​៦.៨០០​រៀល និង​ជ្រូក​ប្រជា​កសិករ​ចិញ្ចឹម​១​គីឡូក្រាម​តំលៃ​៦.៦០០​រៀល និង​ជ្រូក​វៀតណាម​១​គីឡូក្រាម​តំលៃ​៦.៤០០​រៀល​។ លោក​បាន​បញ្ជាក់​ថា​៖​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​១​ថ្ងៃ​មាន​២១០​ក្បាល​ដែល​មាន​៣​ក្រុមហ៊ុន​នាំ​ចូល​មាន​១.​ក្រុមហ៊ុន​ប៊ុត​ចាន់ធូ មួយ​ថ្ងៃ​នាំ​ចូល​៩០​ក្បាល ២.​ក្រុមហ៊ុន​អង្គ​សុខា​វិត​២​ថ្ងៃ​ចំនួន​៤០​ក្បាល ៣.​ក្រុមហ៊ុន​ឡាយ​លី​គិ​ម​គ្រិច ២​ថ្ងៃ​ចំនួន​៨០​ក្បាល​។ ហើយ​ការ​នាំ​ចូល​ជ្រូក​វៀតណាម​លក់​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​គឺ​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដើម ហើយ​មាន​លិខិត​ស្នាម​និង​ឯកសារ​គ្រប់គ្រាន់​ការ​នាំ​ចូល​ទើប​លក់​ចែកចាយ​បាន​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​១​ថ្ងៃ​ប្រមាណ​ជាង​២០០​ក្បាល​។

លោក​បាន​បន្ត​ថា កាលពីមុន​ជ្រូក​ថៃ​ឈ្មួញ​នាំ​ចូល​លក់​ចែកចាយ​ក្នុង​ខេត្ត​តែ​ក្រោយ​ពេល​ជ្រូក​វៀតណាម​នាំ​ចូល​លក់​ក្នុង​តម្លៃ​ទាប​ជាង​ឈ្មួញ​លែង​នាំ​ចូល​ជ្រូក​ថៃ​ហើយ ប៉ះពាល់​ទីផ្សារ​ជ្រូក​ក្នុងស្រុក​រហូត​ដល់​ពេល​នេះ​ទី​សត្តឃាត​ជ្រូក​មាន​១១​កន្លែង ដែល​លក់​រស់​ជ្រូក​មាន​ជ្រូក​កសិដ្ឋាន​១​គីឡូក្រាម​តំលៃ​៦.៨០០​រៀល និង​ជ្រូក​កសិក​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​១​គីឡូក្រាម​តំលៃ​៦.៦០០​រៀល និង​ជ្រូក​វៀតណាម​១​គីឡូក្រាម​តំលៃ​៦.៤០០​រៀល ក្នុង​ឆ្នាំ​២០១៧​នេះ​ចិញ្ចឹម​ជ្រូក​មានការ​ថយ​ចុះ​ប្រមាណ​២០%​។ លោក ថង ធី​ណា ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖ បញ្ហា​ទីផ្សារ​ជ្រូក​ក្នុងស្រុក​ក្នុង​ឆ្នាំ​២០១៧​នេះ​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ធ្លាប់​ចិញ្ចឹម​ជ្រូក​រហូត​បោះបង់​ការ​ចិញ្ចឹម​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ព្រោះតែ​ជ្រូក​វៀតណាម​នាំ​ចូល​យ៉ាង​គំហុក​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ​៕