សាលាជម្ពូខ្មៅ បានទទួលអំណោយពីសប្បុរសជន
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ២០១៧នេះ លោក សរ កក្កដា អភិបាលរងស្រុកព្រៃនប់ បាននាំយកកុំព្យូទ័រ១ឈុត រួមទាំងម៉ាស៊ីនព្រីន១គ្រឿង
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ២០១៧នេះ លោក សរ កក្កដា អភិបាលរងស្រុកព្រៃនប់ បាននាំយកកុំព្យូទ័រ១ឈុត រួមទាំងម៉ាស៊ីនព្រីន១គ្រឿង
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ២០១៧នេះ លោក សរ កក្កដា អភិបាលរងស្រុកព្រៃនប់ បាននាំយកកុំព្យូទ័រ១ឈុត រួមទាំងម៉ាស៊ីនព្រីន១គ្រឿង ដែលជាការឧបត្ថម្ភពីឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ យកទៅប្រគល់ជូនសាលាជម្ពូខ្មៅ ដែលជាសាលានៅឆ្ងាយពីប្រជុំជន ហើយជាមួយគ្នានោះលោក កែវ ឡាយ ប្រធានមន្ទីអប់រំខេត្ត ក៏បាននាំយកអង្ករ៣បាវស្មើនឹង១៥០គីឡូក្រាម ជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលានោះផងដែរ។ ហើយបន្ថែមពីនោះ លោក សរ កក្កដា បានឧត្ថម្ភដល់អ្នកគ្រូក្នុងការទៅរៀនកុំព្យូទ័ររហូតដល់ចេះ។
សូមបញ្ជាក់ថា សាលាដាច់ស្រយាលខាងលើនេះ ថ្មីៗនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដូចជា មានស្ពាន មានបណ្តាញអគ្គិសនីតចូល និងសម្ភារការិយាល័យនៅក្នុងសាលាមួយចំនួន ក្រោមការជួយឧបត្ថម្ភពីអភិបាលខេត្តព្រះសីហនុ ហើយការឧបត្ថម្ភនេះបន្ទាប់ពី ឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងក្រុមកាងារចុះពិនិត្យជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់នោះនាពេលថ្មីកន្លងមក។ សាលានេះមានគ្រូសរុប៦នាក់ ស្រី៣នាក់ សិស្សសរុបចំនួន១០៦នាក់ ស្រី៥២នាក់ មានពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦៕
ចែករំលែកព័តមាននេះ