ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់លុយទៅស្រុក ដាច់ចិត្តលួចអាគុយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​យក​អា​គុយ​ពី​រថយន្ត​កូរ៉េ​មួយ​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​កន្លែង​លាង​រថយន្ត ហើយ​ម្ចាស់​គេ​ទាន់ ចាប់​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ដោយសារ​តែ​គ្មាន​លុយ​ជិះ​រថយន្ត​ទៅ​ស្រុក​កំណើត ។

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​យក​អា​គុយ​ពី​រថយន្ត​កូរ៉េ​មួយ​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​កន្លែង​លាង​រថយន្ត ហើយ​ម្ចាស់​គេ​ទាន់ ចាប់​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ដោយសារ​តែ​គ្មាន​លុយ​ជិះ​រថយន្ត​ទៅ​ស្រុក​កំណើត ។ ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​កន្លែង​លាង​រថយន្ត​មួយ​កន្លែង ផ្លូវ​លេខ​៤៨៤ កែង​នឹង​ផ្លូវ​លេខ​១០១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ឌិន ម៉ៃ អាយុ​៣៥​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់កែង ឃុំ​ជោ ស្រុក​កំចាយមា ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ ងួ​ន ប៉​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​លាង​រថយន្ត​នៅ​កន្លែង​លាង​រថយន្ត​កន្លែង​កើតហេតុ​ខាងលើ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជន​រង​គ្រោះ បាន​យក​រថយន្ត​ម៉ាក ហ៊ី​យន់​ដាយ​កូរ៉េ ធុន​មួយ​តោន​កន្លះ​មួយ​គ្រឿង យក​ទៅ​ចត​ទុក​នៅ​ក្នុង​កន្លែង​លាង​រថយន្ត​ខាងលើ ហើយ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ បាន​ចូល​មក​ធ្វើ​សកម្មភាព​លួច​ដោះ​យក​អា​គុយ​ពី​រថយន្ត​របស់​គាត់ ហើយ​ពួក​គាត់​បានឃើញ​ទាន់ និង​ស្រែក​ឆោឡោ​ឡើង និង​បាន​នាំ​គ្នា​ដេញចាប់​បាន ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​តែ​ម្តង ។ ពេល​ពី​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​ចាប់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​រួច​ហើយ រូបគេ​បាន​ឆ្លើយ​សារភាព​ថា << មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូបគេ​ដាច់​ចិត្ត​លួច​ដោះ​អា​គុយ​ពី​រថយន្ត​កូរ៉េ​ខាងលើ ដោយសារ​តែ​រូបគេ​គ្មាន​លុយ​ធ្វើ​ដំណើរ​ទៅ​ស្រុ​កំណើត​វិញ ទើប​ដាច់​ចិត្ត​ធ្វើ​បែប​នេះ >> ។

ក្រោយ​ពេល​កើតហេតុ ដោយ​មានចិត្ត​អាណិតអាសូរ និង​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ​នោះ បុរស​រង​គ្រោះ ជា​ម្ចាស់​រថយន្ត​មិន​បាន​ដាក់​ពាក្យបណ្តឹង​ឡើយ ដោយ​សុំ​ឲ្យ​តែ​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើ​កិច្ចសន្យា និង​រក​មនុស្ស​ឲ្យ​មក​ធានា និង​បាន​ដោះ​លែង​ទៅ​វិញ ។