ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងវាយប្រពន្ធខ្លួន មេប៉ុស្តិ៍ចូលឃាត់ វាយទាំងមេប៉ុស្តិ៍សន្លប់ស្ដូក

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ចាប់ខ្លួន បន្ទាប់​ពី​ផឹកស្រា​ស្រវឹង វាយ​ប្រពន្ធ ហើយ​គេចខ្លួន​បាន​មួយ​ថ្ងៃ វិល​មក​វិញ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ម្ដងទៀត លោកនាយ​ប៉ុស្ដិ៍​ចូល​ទៅ​ឃាត់ ដាល់​ត្រូវ​មួយ​ដៃ បណ្ដាល​ឲ្យ​នាយ​ប៉ុស្ដិ៍​សន្លប់​ឈឹង កាលពី​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ជា​ប្តី​ឈ្មោះ ម៉ោង ផ​ល្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ ទី​១.​ឈ្មោះ លី វួ​ច​ហេង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ជា​ប្រពន្ធ​) និង​ទី​២.​ឈ្មោះ ពៅ ភ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល ឋានៈ​នាយ​ប៉ុស្តិ៍​ព្រះ​ប្រសប់ ។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​បន្ថែម​ថា កន្លង​មក​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ជា​ច្រើន​លើក​លើ​ប្រពន្ធ ។ លុះដល់​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា នេះ ពេល​ដែល​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង បាន​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ ដោយសារ​ប្រចណ្ឌ ចោទប្រកាន់​ប្រពន្ធ​ថា មាន​ប្រុស​ផ្សេង បាន​វាយ​ប្រពន្ធ​ត្រូវ​មុខ និង​ទ្រូង ។ ពេល​វាយ​ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កង់​បី​គេច​ទៅ​ភ្នំពេញ​បាត់​ទៅ ។ លុះដល់​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ជិះ​កង់​បី​មក​ដល់​ផ្ទះ​វិញ បាន​រករឿង​ឈ្លោះប្រកែក​ទាស់​ជាមួយ​ប្រពន្ធ តាម​វាយ​ប្រពន្ធ ដោយ​ប្រចណ្ឌ​ប្រពន្ធ ។ 

ពេល​កំពុង​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​ប្រពន្ធ​នោះ លោក ពៅ ភ​ន នាយ​ប៉ុស្តិ៍​ព្រះ​ប្រសប់ ចុះ​មក​អន្តរាគមន៍ ឃាត់​ជនសង្ស័យ ពេល​ឃាត់​នោះ ត្រូវ​ជនសង្ស័យ​ដាល់​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​មួយ​ដៃ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ហើយ​ត្រូវ​គេ​ជួយ​សង្គ្រោះ ។ បន្ទាប់​មក​កម្លាំង​អធិការ​នគរបាល​ស្រុក បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕