ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលជីវិត​អត់ឃើញមែន… ទើប​ត្រឡប់​​ពី​មង្គលការ​គេ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើត​ឡើង​​លើ​ផ្លូវ​ក្រួស​​ក្រហម បង្ក​ឡើង​ដោយ​ខ្លួនឯង ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាលស្លា.ប់​​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ មិថុនា ស្ថិត​ត្រង់​ចំណុច​​បឹង​.​​គ ក្នុងភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើត​ឡើង​​លើ​ផ្លូវ​ក្រួស​​ក្រហម បង្ក​ឡើង​ដោយ​ខ្លួនឯង ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាលស្លាប់​​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ មិថុនា ស្ថិត​ត្រង់​ចំណុច​​បឹង​.​​គ ក្នុងភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ។

ជន​រង​គ្រោះ​​​ខាងលើ ឈ្មោះ​សោ​ង ឆាត អាយុ​៦៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៩៣ ក្រុម​ទី​០៣ ក្នុងភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពាក់​ផ្លា​ក​លេខ​1- AX5099​ភ្នំពេញ ។

ប្រភព​បន្ត​ថា ជន​​រង​គ្រោះ​រូបនេះត្រូវ​គេ​ដឹង​ថា ទើប​ជិះម៉ូតូ​ត្រឡប់​មក​ពី​ហូប​ការ​គេ​នៅ​ឯ​អណ្តូង​ស្វាយ ភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ។ លុះ​ពេល​ជិះ​​​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ បណ្តាល​ឱ្យ​ដួល​​​បោក​ក្បាល​​ស្លាប់​តែម្តង ។ បច្ចុប្បន្ន សាកសព​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រូ​សារ ធ្វើបុណ្យ​តាម​ប្រពៃណី ។