ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​អា​មេរិ​ក​បា.ញ់​ទម្លាក់​យន្តហោះ​​មួយ រុ​ស្ស៊ី​ខឹង​ខ្លាំង

6 ឆ្នាំ មុន

យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០ មិថុនា បាន​បា.ញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​កងទ័ព​ស៊ី​រី​នៅ​ប្រទេស​នេះ ដែល​ញ៉ាំង​ឱ្យ​រុ​ស្ស៊ី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចោទ

យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០ មិថុនា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​កងទ័ព​ស៊ី​រី​នៅ​ប្រទេស​នេះ ដែល​ញ៉ាំង​ឱ្យ​រុ​ស្ស៊ី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចោទប្រកាន់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​េ​ម​រិ​កថា ផ្សំ​គំនិត​ជាមួយ​ភេរវកម្ម ។

នេះ​ជា​ឧប្បត្តិហេតុ​ថ្មី​មួយ​រវាង​កងទ័ព​ស៊ី​រី និង​សហរដ្ឋ​អា​មេ​រិ​ក​ដែល​ដឹកនាំ​ក្រុមចម្រុះ​អន្តរជាតិ​ដែល​ទិស​ដៅ​សំខាន់​គឺ​តស៊ូ​ប្រឆាំង​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

ក្រុង​មូ​ស្គូ​ជា​អ្នក​ជួយ​ខាង​យោធា​ដល់​របប​លោក​បា​ចា អាល់​អាសា​ដ ក្នុង​សង្គ្រាម​ស៊ី​រី ខណៈ​ក្រុង​វ៉ា​ស៊ី​ន​តោន​ជួយ​ទ្រទ្រង់ និង​ផ្តល់​អាវុធ​ដល់​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត​មួយ ព្រមទាំង​បណ្តា​ក្រុម​ឧទ្ទាម​ស៊ី​រីឯ​ទៀត​ៗ រួច​អាវុធ​ជា​ច្រើន​របស់​អា​មេ​រិ​ក​ត្រូវ​បាន​គេ​ឃើញ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើ ។

ឧប្បត្តិហេតុ​ថ្មី​នេះ​កើត​មាន​មិន​ដល់​៤៨​ម៉ោង​ផង ក្រោយ​ពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​របស់​កងទ័ព​ស៊ី​រី ដោយ​យន្តហោះ​ប្រដេញ​អា​មេ​រិ​កមួយ​គ្រឿង​នៅ​តំបន់​រ៉ា​កា​ភាគ​ខាងជើង​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុមចម្រុះ​អន្តរជាតិ​គូសបញ្ជាក់​ថា នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ មិថុនា យន្តហោះ​ធុន F-15 STRIKE EAGLE មួយ​គ្រឿង​របស់​អា​មេ​រិ​កបាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ផលិត​នៅ​អីុ​រ៉​ង់​ធុន SHAHEED 129 ជិត​តំបន់ AL TANAF ភាគ​ខាងត្បូង​ស៊ី​រី ក្រោយ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​មាន​ចេតនា​ប្រទូស្ត​រ៉ា​យ ។ អា​មេ​រិ​ក​ធ្លាប់​បាញ់​ទម្លាក់​យន្ត​ហោះ​​គ្មាន​មនុស្ស​បើក​ស៊ី​រី​មួយ​គ្រឿង កាលពី​២​ស​ប្តា​ហ៍​មុន​នៅ AL TANAF ជិត​ព្រំដែន​អីុ​រ៉ា​ក់ ។ អា​មេ​រិ​ក​ក៏​ទម្លាក់​គ្រាប់បែក​ដែរ​លើ​កង​ទាហាន​ស៊ី​រី ដែល​រំកិល​ទៅ​ជិត​ក្រុង AL TANAF មា​នទី​តាំងរបស់​កងកម្លាំង​ពិសេស​អា​មេ​រិ​ក ។

ចំពោះ​ការ​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​នៅ​ខេត្ត​រ៉ា​កា​រុ​ស្ស៊ី​ប្រកាស​ផ្អាក​ខ្សែ​ទាក់ទង​យោធា​ជាមួយ​អា​មេ​រិ​ក​នៅ​ស៊ី​រី ហើយ​អះអាង​ថា ពី​ពេល​នេះ​តទៅ ខ្លួន​នឹង​តម្រង់​បណ្តា​មី​ស៊ី​ល​ឆ្ពោះទៅ​បណ្តា​យន្តហោះ​ក្រុមចម្រុះ​ដែល​កំណត់​ឃើញ​នៅ​ភាគ​ខាងលិច​ទន្លេ EUPHRATE ដែល​បែប​នេះ​ញ៉ាំង​ឱ្យ​អូស្ត្រាលី​សម្រេច​លែង​បញ្ជូន​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ចូលរួម​ជាមួយ​ក្រុមចម្រុះ​អន្តរជាតិ ៕