ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​សម្លា.ប់​ក្រោយ​វាយប្រហារ

6 ឆ្នាំ មុន

កង​ទាហាន​បែ​ល​ហ្ស៊ិ​ក​ដែល​ល្បាត​នៅ​ស្ថានីយ​រថភ្លើង​កណ្តាល​ក្រុង​ព្រុ​ច​សែ​ល​បាន​សម្លា.ប់​ជន​អត្តឃា.ត​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២០ មិថុនា ។ អាជ្ញាធរ​បញ្ជាក់​ថា ពុំ​មាន​ជន​រង​គ្រោះ​ដទៃ​ទៀត​ឡើយ និង​ថា

កង​ទាហាន​បែ​ល​ហ្ស៊ិ​ក​ដែល​ល្បាត​នៅ​ស្ថានីយ​រថភ្លើង​កណ្តាល​ក្រុង​ព្រុ​ច​សែ​ល​បាន​សម្លាប់​ជន​អត្តឃាត​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២០ មិថុនា ។ អាជ្ញាធរ​បញ្ជាក់​ថា ពុំ​មាន​ជន​រង​គ្រោះ​ដទៃ​ទៀត​ឡើយ និង​ថា សភាពការណ៍​ស្ថិត​ក្រោម​ការ​ត្រួតត្រា ។

យោង​តាម​ប៉ូលិស​ថា ជន​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែក​តូច​មួយ ។ លោក NICOLAS VAN HERREWEGEN និយោជិត​ម្នាក់​នៃ​ស្ថានីយ​រថភ្លើង​កណ្តាល​ថ្លែង​ទៅ​កាន់​ទូរទស្សន៍ RTBF ថា គេ​បានឃើញ​បុរស​ម្នាក់​ស្រែក​នៅ​ខាងក្រោម ។ គេ​ស្រែក​ពាក្យ​ដូច​ជា «​ព្រះ​ជា​ធំ​» ហើយ​ក៏​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​រទេះដឹក​ជញ្ជូន​ទំនិញ​មួយ ។ មនុស្ស​ម្នា​ដែល​ធ្វើការ​ឃ្លាត​ពី​កន្លែង​ផ្ទុះ​ចម្ងាយ​៣​ម៉ែត្រ​ពុំ​រង​របួស​ឡើយ ។

អ្នកនាំពាក្យ​ប៉ូលិស​និយាយ​ថា មានការ​ផ្ទុះ​ជិត​មនុស្ស​ម្នាក់ ហើយ​មនុស្ស​នោះ​ត្រូវ​កង​ទាហាន​ល្បាត​នៅ​ស្ថានីយ​រថភ្លើង​បាញ់​សម្លាប់ ។

អាជ្ញាធរ​ស្វះស្វែង​កំណត់​ថា​តើ​នោះ​ជា​អំពើ​ភេរវកម្ម​មួយ​ឬ​យ៉ាងណា ៕