ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ដទៃ​គេ​កំពុង​តែ​រៀន​ពេញ​ថ្នាក់​បែរជា​នាំ​គ្នា​វាយ​គ្នា​ទៅ​វិញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​សិស្សានុសិស្ស​ចំនួន​២​ក្រុម​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ប្រើ​អំពើ​ហិ.ង្សា​វាយតប់​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​រង​របួសស្រាល

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​សិស្សានុសិស្ស​ចំនួន​២​ក្រុម​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​រង​របួសស្រាល ខណៈ​សិស្ស​ដទៃ​ទៀត​កំពុង​តែ​នាំ​គ្នា​សិក្សា​រៀនសូត្រ​នៅ​ក្នុង​ថ្នាក់រៀន ។ ការ​ឈ្លោះ​គ្នា​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​នេះ​ដោយសារ​ទាស់​ពាក្យ​សម្តី​បន្តិចបន្តួច​រវាង​គ្នា​នឹង​គ្នា ទើប​ឈាន​ដល់​វាយ​គ្នា​រហូត​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គ្រូ និង​សិស្ស​ពេញ​សាលា​តែ​ម្តង ។ ហេតុការណ៍​វាយតប់​គ្នា​រវាង​សិស្ស​នឹង​សិស្ស​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ 

ប្រភព​ព័ត៌មាន​ពី​លោក សឿ ឡង​ឌី នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទួល​ល្វា​បានឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​គ្រូ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ទើប​ខាង​លោក​ធ្វើការ​នាំ​ខ្លួន​សិស្ស​ចំនួន​៣​នាក់​ដើម្បី​ហៅ​ទៅ​សាកសួរ ទី​១-​ឈ្មោះ ហេង កំសត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​ជន​ដៃដល់​, ទី​២-​ឈ្មោះ សួន យី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​សាក្សី​ឃើញ​ហេតុការណ៍ និង​ទី​៣-​ឈ្មោះ អឿ ប៊ុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​សាក្សី​ឃើញ​ហេតុការណ៍ ។ ចំណែកឯ​សិស្ស​រង​គ្រោះ​ម្នាក់​ឈ្មោះ វ៉ា​ន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួស​ហើម​បបូរមាត់​ខាងស្តាំ​ស្រាល រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ 

បើ​តាម​ប្រភព​ពី​សិស្សសាលា​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្នុង​វិទ្យាល័យ​មួយ​នេះ​គេ​ឧស្សាហ៍​ឃើញ​មាន​សិស្ស​ប្រុស​ស្រី​ឈ្លោះ​ទាស់ទែង​គ្នា និង​វាយតប់​គ្នា​ជា​ញឹកញាប់​ហើយ​ក៏​ត្រូវ​នគរ​បាល​​យក​ទៅ​អប់​រំជា​ញឹក​ញយផង​ដែរ ។ តែ​ហាក់ដូចជា​អត់​មានការ​រាងចាល​អ្វី​នោះ​ឡើយ ខណៈ​សាលារៀន​ជា​ថ្នាល​ដ៏​ល្អ​សម្រាប់​សិក្សាអប់រំ គួរតែ​មាន​ច​រឹត​ស្លូតបូត សុភាព​រាបសារ ជា​គំរូ​ដល់​អ្នក​​ដទៃ ជា​ទំពាំង​ស្នង​ឫស្សី ហើយ​ខំប្រឹង​ប្រែង​រៀនសូត្រ ដើម្បី​អនាគត​ខ្លួនឯង និង​ក្រុម​គ្រួសារ នោះ​ទើប​ល្អ​ប្រសើរ​ជាង ៕