ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអាចារ្យបើករថយន្តគេចរថយន្តមួយគ្រឿងទៀត ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រលប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង បើកបរ​ដោយ​តា​អាចារ្យវត្ត​អង្គ​និស្ស័យ បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​គេច​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង នៅ​ពីមុខ ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​ជា​ច្រើន​ត្រលប់​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង ជាប់​ទៅ​មុខ​លែង​រួច ។ គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​លោកតា​អាចារ្យ​រង​របួស​បន្តិចបន្តួច ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។ រថយន្ត​ដែល​ក្រឡាប់​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AO-១៣០៩ បើកបរ​ដោយ​ឈ្មោះ វុន ចក់ អាយុ​៦២​ឆ្នាំ ជាតា​អាចារ្យ​នៅ​វត្ត​អង្គ​និស្ស័យ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​តា​អាចារ្យ​បាន​បើករថយន្ត​ខាងលើ​តែ​ម្នាក់ឯង ចេញពី​វត្ត​គោលបំណង​ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន ។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដឹក​កម្មករ​-​កម្មការិនី​មក​ពីមុខ ។ ភ្លាម​នោះ លោកតា​អាចារ្យ ក៏​បាន​ទាញ​ចង្កូត​គេច ទៅ​ខាងស្តាំ​ដៃ និង​ទាញ​ចង្កូត​មក​ឆ្វេង​ដៃ​វិញ​ជាន់​ហ្វ្រាំង​បង្ខំ ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ ៣​ត្រលប់ បោក​ទៅ​លើ​បង្គោល​ភ្លើង​រង​ខូចខាត​យ៉ា​ដំណំ តែ​សំណាងល្អ​លោកតា​របួសស្រាល ។ បន្ទាប់​ពី​គ្រោះថ្នាក់ លោកតា​អាចារ្យ ក៏​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច បញ្ជូន​ទៅ​កាន់​យានដ្ឋាន​ដើម្បី​ជួសជុល ៕