ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​4​ប្រភេទ​ធ្វើ​ឱ្យដៃ​របស់​អ្នក​ស្ពឹក

6 ឆ្នាំ មុន

ដូចដែល​យើង​បានដឹង​ហើយ​ថា ការ​ស្ពឹក​គឺជា​រោគ​សញ្ញា​ដែល​មនុស្ស​ម្នាក់​មិន​អាច​មាន​អារម្មណ៍​អ្វី​ទាំងអស់​នៅ​ផ្នែក​ណាមួយ​នៃ​រាង​កាយ ដោយសារ​តែ​ហេតុផល ផ្សេង​ៗ​គ្នា ។ ពេល​ខ្លះ​ការ​ស្ពឹក​អម​ដោយ​អារម្មណ៍​ឈឺ តិច​ៗ​។ ដូច្នេះ​សូម

ដូចដែល​យើង​បានដឹង​ហើយ​ថា ការ​ស្ពឹក​គឺជា​រោគ​សញ្ញា​ដែល​មនុស្ស​ម្នាក់​មិន​អាច​មាន​អារម្មណ៍​អ្វី​ទាំងអស់​នៅ​ផ្នែក​ណាមួយ​នៃ​រាង​កាយ ដោយសារ​តែ​ហេតុផល ផ្សេង​ៗ​គ្នា ។ ពេល​ខ្លះ​ការ​ស្ពឹក​អម​ដោយ​អារម្មណ៍​ឈឺ តិច​ៗ​។ ដូច្នេះ​សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​មូលហេតុ​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ដៃ​របស់​អ្នក​ស្ពឹក ។

១-​អ៊័​រ​ម៉ូ​នទី​រ៉ូ​អីុ​ត​ចុះ​ទាប
អ៊័​រ​ម៉ូ​នទី​រ៉ូ​អីុ​ត​ចុះ​ទាប​គឺជា​ជំងឺ​មួយ​ប្រភេទ​នៅ​ពេល​ដែល​ក្រ​ពេញទី​រ៉ូ​អីុ​ត​ផលិត​អ៊័​រ​ម៉ូ​នទី​រ៉ូ​អីុ​ត​មិន​គ្រប់គ្រាន់ បណ្តាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​មួយ​ចំនួន​រួម​ទាំង​ការ​ស្ពឹក​ដៃ ។

២-​ញៀន​ស្រា
ការ​ញៀន​ស្រា ឬ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កំណត់​ជា​ញឹកញាប់ អាច​បង្ក​ឱ្យ​មានការ​ខូចខាត​សរសៃប្រសាទ​នៅ​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ រួម​ទាំង​ដៃ ដែល​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ដូច​ជា​ការ​ឈឺដៃ និង​ស្ពឹក​ចុងដៃ​។

៣-​គីស​កូនកណ្តុរ
គីស​កូនកណ្តុរ​គឺជា​គីស​តូច តែ​មិនមែន​ជា​ដុំ​សាច់​មហារីក​ដែល​អាច​កើត​នៅ​លើ​សរសៃប្រសាទ ឬ​សរសៃពួរ​សាច់ដុំ​នៃ​ដៃ ដែល​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ដូច​ជា​ឈឺដៃ និង​ស្ពឹក​ចុងដៃ ។

៤-​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
ដោយសារ​តែ​មានការ​រារាំង​លំហូរ​ឈាម​ពី​ខួរក្បាល​ទៅ​ដៃ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​រោគ​សញ្ញា​របស់​វា​គឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ស្ពឹក​ដៃ៕