ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀមៗបងប្អូននឹងមានស្ថានភាពអាកាសធាតុសម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា យោង​តា​មកា​រវិ​វត្ត​អាកាសធាតុ​ជាស​កល​តំបន់​ក៏​ដូច​ជា ផ្ទៃក្នុង​ប្រទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​រដូវប្រាំង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា យោង​តា​មកា​រវិ​វត្ត​អាកាសធាតុ​ជាស​កល​តំបន់​ក៏​ដូច​ជា ផ្ទៃក្នុង​ប្រទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ​២០២៣ ដូច​ខាងក្រោម ៖

១- បាតុភូត​សកល ៖ ផ្អែក​តាម​ការ​ជូនដំណឹង​ជាស​កល ស្តី​ពី​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក នៅ​ក្នុង​តំបន់​អេក្វាទ័រ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ (El Nino) ២០% និង​បាតុភូត​អែន​សូ (ENSO)៨០% ជា​បាតុភូត​អន្តរកាល​នៅ​ចន្លោះ​រវាង​ឡា​នី​ណា (La Nina) និង​អែ​ល​នី​ណូ (El Nino) ។

២- រដូវប្រាំង ៖ ២.១- សីតុណ្ហភាព ៖ សីតុណ្ហភាព មាន​កម្រិត​ទាប ឬ​ប្រហាក់ប្រហែល​នឹង​មធ្យមភាគ​ច្រើន​ឆ្នាំ

  • ខែមករា ៖ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​មធ្យម​អប្បបរមា ១៨ºC និង​មធ្យម​អតិបរមា ២៩ºC ។ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦ​សាន្ត សីតុណ្ហភាព អប្បបរមា អាច​ចុះ​មក​ក្នុង​រង្វង់​ពី ១៥-១៧ºC
  • ខែកុម្ភៈ ដល់​ខែមីនា ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២០ ºC និង​មធ្យម​អតិបរមា ៣៣ºC
  • ខែមេសា ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៤ºC និង​មធ្យម​អតិបរមា ៣៦ºC ។ កម្រិត សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើនឡើង​ដល់ ៣៩ºC ។
    ២.២- ទឹកភ្លៀង ៖ បរិមាណ​ទឹកភ្លៀង​អាច​នឹង​ស្មើនឹង​កម្រិត​មធ្យម​ភាគច្រើន​ឆ្នាំ ប៉ុន្តែ​តិច​ជាង​ឆ្នាំ ២០២២
  • នៅ​ក្នុង​ខែមីនា និង​មេ​សា នឹង​អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ ទន្ទឹម​នោះ​ក៏​មានការ​កើតឡើង​នូវ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន​ផង​ដែរ ។
    ៣- ដើមរដូវ​វស្សា ៖ – រដូវវស្សា​ឆ្នាំ ២០២៣ នៅ​ទូ​ទាំង​ប្រទេស អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា​។ ដោយឡែក​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ អាច​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ទី ១ នៃ​ខែឧសភា ។ – ភ្លៀង​នឹង​អាច​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អជា​បង្គួរ ជាមួយនឹង​បរិមាណ​ទឹកភ្លៀង ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយនឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ។

បើ​ទោះបី​នៅ​ក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ច្រើន​បង្គួរ តែ​បរិមាណ ទឹកភ្លៀង​ដែល​ធ្លាក់​មក​មិន​ទាន់​សម​ល្មម​ក្នុង​ការ​ប្រើប្រាស់ ឆ្លើយ​តប​តាម​តម្រូវការ​ភ្លាម​ៗ​នោះ​ទេ ។

អាស្រ័យ​ហេតុនេះ សូម​បន្ត​រក្សា និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ជា​ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់​ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ