ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ស្រមៃ​របស់​អធិរាជ​ស Real Madrid គឺ​ចង់បាន Lionel Messi

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sports Mole បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹ​ប Real Madrid លោក Florentino Perez បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​ចង់បាន Messi

តាម​ប្រភព​ព័ត៌មាន Sports Mole បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹ​ប Real Madrid លោក Florentino Perez បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​ចង់បាន Messi មក​ចូល​ក្នុង​ក្រុម​អធិរាជ​ស Real Madrid ណាស់ តែ​វា​បាន​ត្រឹមតែ​ជា​ក្តី​ស្រមៃ​ដែល​មិន​អាច​ក្លាយជា​ការ​ពិត ។ 

ខ្សែប្រយុទ្ធ​មុត​ស្រួច Lionel Messi គឺជា​កីឡាករ​ម្នាក់​ដែល​គេ​ចាត់​ទុក​ថា គឺជា​កីឡាករ​កំពូល​មួយ​រួប​ក្នុង​ពិភព​បាល់ទាត់​ដែល​មាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក និង​ប្រកួតប្រជែង​ភាព​ល្បីល្បាញ​ជាមួយ​ខ្សែប្រយុទ្ធ​មុត​ស្រួច​សញ្ជាត​ព័រ​ទុ​ហ្កា​ល់​គឺ Cristiano Ronaldo ។ 

ប្រធាន​ដឹកនាំ​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​លួច​សរសើរ​ម្ចាស់​ពានរង្វាន់ Ballon d’Or ចំនួន​៥​សម័យកាល​ថា ពិតជា​កីឡាករ​កម្រ​រកបាន​មែន ។ លោក​បាន​បន្ត​ទៀត​ថា លោក​បាន​ស្គាល់ Messi តាំងពី Messi នៅ​ហាត់​ក្នុង​ក្រុម​យុវជន Barca មក​ម្ល៉េះ ។ លោក​ពិតជា​ចង់បាន Messi ចូល​ក្រុម​ណាស់ តែ​វា​មិន​អាច​ឡើយ ។ គួរ​បញ្ជាក់​ថា លោក Perez នឹង​ស្ថិត​ក្នុង​តំណែង​ជា​ប្រធាន​ក្លឹ​ប​អធិរាជ​សរ​ហូត​ដល់​យ៉ាង​ហោច​ណាស់​ឆ្នាំ​២០២១ ៕