Messi បកស្រាយរឿងទៅទទួលទានអាហារពេលល្ងាចអស់លុយ4ម៉ឺនដុល្លារ
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi និងមិត្តស្រី រួមទាំងមិត្តរួមក្រុមកីឡាករ Luis Suarez និងកីឡាករ Cesc Fabregas
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi និងមិត្តស្រី រួមទាំងមិត្តរួមក្រុមកីឡាករ Luis Suarez និងកីឡាករ Cesc Fabregas
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi និងមិត្តស្រី រួមទាំងមិត្តរួមក្រុមកីឡាករ Luis Suarez និងកីឡាករ Cesc Fabregas បាននាំគ្នាចូលហាងមួយកន្លែងស្ថិតនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ ។
ខណៈដែលពួកគេបានទទួលទានអាហារពេលល្ងាចនៅហាងខាងលើហើយមានរូបភាពមួយបង្ហោះពីវិក្កយបត្រថ្លៃអាហាររបស់ Messi និង មិត្តភក្តិនៅលើគណនេយ្យ Twitter មួយមានឈ្មោះថា Jesús Gálvez កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។ នៅលើវិក្កយបត្រនោះបានសរសេរថា ថ្លៃសរុបមានតម្លៃដល់ទៅ៤ម៉ឺនដុល្លារដែលក្នុងនោះមានការចំណាយទៅលើស្រា Dom Perignon ៤១ដប អស់ថ្លៃ ២៧.០០០ដុល្លារ និងថ្លៃចំណាយផ្សេងៗទៀតទៅលើភីហ្សា និង អាហារជាច្រើនមុខទៀត ។
អ្នកប្រើប្រាស់ Twitter មិនជឿទេថា គ្នារបស់ Messi តែប៉ុន្មាននាក់ហ្នឹងអាចផឹកស្រាដល់ទៅ ៤១ដប ។ ដោយសារតែការបង្ហោះនោះមានភាពលើសពីការពិត Messi ក៏បានឆ្លើយតបបកស្រាយការពិតឲ្យមនុស្សម្នាដឹងតាមរយៈ Comment ថា «ហាហាហ ចេះតែមានអ្នកជឿថាវិក្កយបត្រនេះពិតដែរ» ។ តាមការនិយាយបែបនេះយើងអាចដឹងថា វាគ្រាន់តែជាវិក្កយបត្រក្លែងក្លាយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ