ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្តែង​ការ​ប្រឆាំង​ដាច់​ខាតចំពោះ​ច្បាប់​ការពារ​ជាតិ​អា​មេ​រិ​ក

1 ឆ្នាំ មុន

ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ធ្នូ​នេះ បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ច្បាប់​ការពារ​ជាតិ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden ចុះហត្ថលេខា​មួយ​ថ្ងៃមុន​នេះ​។…

ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ធ្នូ​នេះ បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ច្បាប់​ការពារ​ជាតិ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden ចុះហត្ថលេខា​មួយ​ថ្ងៃមុន​នេះ​។

ចិន​បាន​ចោទប្រកាន់​ថា ខ្ទង់ចំណាយ​យោធា​ចំនួន ៨៥៨​ពាន់​លាន​ដុល្លារ​របស់​អា​មេ​រិ​ក ដែល​នឹង​ផ្តល់ ១០​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សន្តិសុខ និង​ការ​ទិញ​ស​ព្វា​វុ​.​ធ​សម្រាប់​តៃវ៉ាន់​មាន​បទ​ប្បញ្ញតិ​ដែល​បណ្តាល​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

ច្បាប់​ថវិការ​នេះ​ក៏​មានការ​ដាក់​កំហិត​រដ្ឋាភិបាល​អា​មេ​រិ​ក​ពី​ការ​ទិញ​ផលិតផល​បន្ទះ​ឈី​ប​កុំព្យូទ័រ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ផង​ដែរ​។

ក្រសួងការបរទេស​ចិន​និយាយ​ថា «​ករណី​នេះ​មិន​អើពើ​នឹង​ការ​ពិត​ដើម្បី​បំផ្លើស​ការ​គំ​រា​.​ម​កំហែង​របស់​ចិន ជ្រៀតចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​វា​.​យ​ប្រហារ និង​លាប​ពណ៌​គណ​បក្សកុម្មុយនិស្ត​ចិន ដែល​ជា​ការ​បង្ករឿង​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ចិន​»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ