ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​ប្រកាស​ផ្អាក​ការ​ធានា​ដល់​កប៉ាល់​ទាំងអស់​ក្នុង​ដែនទឹក​រុ​ស្ស៊ី

1 ឆ្នាំ មុន

ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង​ជប៉ុន​ចំនួន ៣​របស់​ជប៉ុន​នឹង​ឈប់​ធានា​រ៉ាប់​រ៉​ង​លើ​ការ​ខូចខាត​នាវា​ទាំងអស់​នៅ​ក្នុង​ដែនទឹក​របស់​រុ​ស្ស៊ី ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ជប៉ុន Nikkie នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ធ្នូ​នេះ​។…

ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង​ជប៉ុន​ចំនួន ៣​របស់​ជប៉ុន​នឹង​ឈប់​ធានា​រ៉ាប់​រ៉​ង​លើ​ការ​ខូចខាត​នាវា​ទាំងអស់​នៅ​ក្នុង​ដែនទឹក​របស់​រុ​ស្ស៊ី ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ជប៉ុន Nikkie នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ធ្នូ​នេះ​។

ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង Tokio Marine & Nichido Fire Insurance Co, ក្រុមហ៊ុន Sompo Japanese Insurance Inc និង Mitsui Sumitomo Insurance Co បាន​ចាប់ផ្តើម​ដំណឹង​ដល់​ម្ចាស់​នាវា​អំពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

ការ​សម្រេចចិត្ត​នេះ​ត្រូវធ្វើ​ឡើង​ដោយសារ​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង​បដិសេធ​ទទួលយក​ហានិភ័យ​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​បាន​ឈ្លានពាន ១០​ខែ​មក​ហើយ​។

ការ​ប្រកាស​ឈប់​ផ្តល់​ការ​ធានា​នេះ​អាច​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​នៅ​ទីនោះ​មាន​ហានិភ័យ​ខ្លាំង​ពេក​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន​។

ក្រុមហ៊ុន​ជប៉ុន​ទាំង ៣ ទំនងជា​នឹង​ចាប់ផ្តើម​ចរចា​រការ​បន្ត​ការ​ធានា​ឡើង​វិញ​បន្ទាប់​ពី​បុណ្យ​ណូអែល​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ