ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​មាស អា​លី​ស ប្រិ​យ​មិត្ត​អ្នក​ស្តាប់​សរសើរ​សំនៀង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​មាស អា​លី​ស​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានីយទូរទស្សន៍​នានា​ពេញចិត្ត​ទេព​កោសល្យ​របស់​នាង គឺ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ ។ បទ​ចម្រៀង​សម័យ​មុន​ជិត​១០០​បទ ដែល​កញ្ញា​មាស អា​លី​ស​ចេះ

រាជធានី​ភ្នំពេញ ៖ កញ្ញា​មាស អា​លី​ស​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានីយទូរទស្សន៍​នានា​ពេញចិត្ត​ទេព​កោសល្យ​របស់​នាង គឺ​នាង​មាន​ទឹកដម​សំឡេង​ពីរោះ ។ បទ​ចម្រៀង​សម័យ​មុន​ជិត​១០០​បទ ដែល​កញ្ញា​មាស អា​លី​ស​ចេះ​ចាំ​យ៉ាង​ស្ទាត់​សម្រាប់​ច្រៀង​ក្នុង​កម្មវិធី​នានា ។

តារាចម្រៀង​មាស អា​លី​ស ត្រូវ​ស្ថានីយទូរទស្សន៍​នានា​ទាក់ទង​ឲ្យ​ឡើង​ច្រៀង​ជា​បន្តបន្ទាប់​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ។ នាង​ចេះ​ច្រៀង​បទ​ពី​ដើម​ច្រើន​ដោយសារ​នាង​ខំ​ហាត់រៀន​ច្រើន​ឆ្នាំ​មក​ហើយ ។

កញ្ញា​មាស អា​លី​ស និយាយ​ថា «​នាង​ខ្ញុំ​មាន​ទុន​ខ្លះ​ដោយសារ​តែ​ធ្លាប់​ធ្វើការ​ក្នុង​វិទ្យុ និង​កាន់​កម្មវិធី​ចម្រៀង​ច្រៀង​ជាមួយ​ប្រិ​យ​មិត្ត​ខ​ល​ចូល យូរ​ៗ​ទៅ ស្រាប់តែ​កើន​ចំណេះ​ចេះ​ច្រៀង​ច្រើន ស្រប​ពេល​ដែល​និស្ស័យ​ចម្រៀង​នាង​ខ្ញុំ​ចូល​ចិត្ត​ស្រឡាញ់​តាំងពី​ដើម​មក ដោយ​មិន​ទាន់​មានឱកាស ។ បន្ទាប់​មក​មាន​ស្ថានីយទូរទស្សន៍​ធំ​ៗ​លេចធ្លោ​មួយ​ចំនួន​បានឃើញ​ពី​ទេព​កោសល្យ​ពិសេស​ផ្នែក​សំឡេង​បាន​ផ្តល់​ឱកាស​ឲ្យ​នាង​ខ្ញុំ​បាន​សម្តែង​ជា​ហូរហែ​ដូច​ជា​ក្នុង​កម្មវិធី «​ប្រជុំ​តារា​តន្ត្រី​» កម្មវិធី​«​តន្ត្រី​ស្រុកស្រែ​» របស់​ស្ថានីយទូរទស្សន៍​បាយ័ន កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ដែល​ជា​កម្មវិធី​បងប្រុស​អិុ​ត សេដ្ឋា​គាត់​កាន់កាប់​កាល​នៅ​រស់ ។

ទោះជា​យ៉ាងណា​ឆ្លងកាត់​បទ​ពិសោធន៍​សិល្បៈ​សម្រាប់​នាង​ខ្ញុំ​គិត​ថា បើ​យើង​ចេះ​ចាំ​បទ​ចម្រៀង​ពី​ដើម​ឲ្យ​បាន​ច្រើន​នោះ មានឱកាស​រក​ទីផ្សារ​ជាង​ចម្រៀង​សម័យ​ជឿនលឿន ហើយ​នៅ​ច្រៀង​បាន​យូរ បើ​ចម្រៀង​ឥឡូវ​គេ​ស្តាប់​តែ មួយ​ភ្លែត​ៗ​ប៉ុណ្ណោះ ក៏​ដួល​ទៅ​វិញ ។ ដើម្បី​ជា​ទុន​នាង​ខ្ញុំ​នឹង​ខិតខំ​រិះរក​ចម្រៀង​ណា ល្អ​ៗ នៅ​មិន​ទាន់​គេ​រក​ឃើញ​ពី​សម័យ​ដើម​មក​ហាត់​បន្ថែម​ទៀត ចែក​ជូន​អ្នកគាំទ្រ​បាន​ស្តាប់​» ។

កញ្ញា​មាស អា​លី​ស ជា​កូន​អ្នកក្រុង​ភ្នំពេញ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ។

រៀមច្បង​សិល្បៈ និង​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​មួយ​ចំនួន​សរសើរ​ថា កញ្ញា​មាស អា​លី​សមាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស ៕