ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​នឹង​កើនឡើង​ខ្ពស់ ខណៈ​ប្រទេស​ផលិត​អង្ករ​ធំ​ៗ​ជួប​បញ្ហា

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល និង​មន្ត្រី​ឧស្សាហកម្ម​ថៃ​និយាយ​ថា ដោយ​អង្ករ​ស្តុក​ទុក​របស់​រដ្ឋ​ជិត​លក់​ចេញ​អស់ ហើយ​ប្រទេស​ផលិត​អង្ករ​ធំ​ៗ​ជួប​ប្រទះ​នឹង​អាកាសធាតុ​មិនល្អ ការ​នាំ​ចេញ​អង្ករ​ថៃ​នឹង​កើនឡើង​ខ្ពស់​ក្នុងឆ្នាំនេះ ។

ប្រទេស​ថៃ ៖ រដ្ឋាភិបាល និង​មន្ត្រី​ឧស្សាហកម្ម​ថៃ​និយាយ​ថា ដោយ​អង្ករ​ស្តុក​ទុក​របស់​រដ្ឋ​ជិត​លក់​ចេញ​អស់ ហើយ​ប្រទេស​ផលិត​អង្ករ​ធំ​ៗ​ជួប​ប្រទះ​នឹង​អាកាសធាតុ​មិនល្អ ការ​នាំ​ចេញ​អង្ករ​ថៃ​នឹង​កើនឡើង​ខ្ពស់​ក្នុងឆ្នាំនេះ ។

ការ​នាំ​ចេញ​អង្ករ​ថៃ​ក្នុង​ឆ្នាំ​២០១៧ អាច​នឹង​កើន​ដល់​១១​លាន​តោន ដែល​ជា​ចំនួន​ខ្ពស់​ជាងគេ ព្រោះតែ​តម្រូវការ​កើនឡើង​ក្នុង​ប្រទេស​នាំ​ចូល​អង្ករ ខណៈ​ទិន្នផល​ក្នុង​ប្រទេស​ផលិត​អង្ករ​ធ្លាក់​ចុះ ។

លោកស្រី Duangporn Rodphaya ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ក្នុង​ក្រសួងពាណិជ្ជកម្ម​ថៃ និយាយ​ថា ប្រទេស​នាំ​ចូល​អង្ករ​ជា​ច្រើន​បាន​ងាក​មក​កាន់​ប្រទេស​ថៃ ដើម្បី​ទិញ​អង្ករ​បន្ថែម ។

លោកស្រី​និយាយ​ថា អង្ករ​ក្នុង​ស្តុក​របស់​រដ្ឋ​ធ្លាក់​ចុះ​អាច​នឹង​បង្ក​ការ​ព្រួយបារម្ភ​ថា ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​នាំ​ចេញ​អង្ករ​កំពុង​តែ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អតិថិជន​ប្រញាប់​ទិញ​ទុក ។

លោកស្រី Duangporn បន្ត​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​អង្ករ​ស្តុក​ទុក​របស់​រដ្ឋ​ក្នុង​ប្រទេស​ថៃ បាន​ជួយ​កាត់​បន្ថយ​សម្ពាធ​លើ​តម្លៃ​អង្ករ​ពិភពលោក ដែល​អាច​នឹង​អនុញ្ញាត​ឲ្យ​តម្លៃ​អង្ករ​កើនឡើង​ក្នុងឆ្នាំនេះ » ។

អង្ករ​ស្តុក​ទុក​របស់​រដ្ឋ​បាន​កើនឡើង​យ៉ាង​ខ្ពស់​ដល់​១៨,៩​លាន​តោន​មុន​ឆ្នាំ​២០១៤ បន្ទាប់​ពី​មានការ​ផ្តល់​ឧបត្ថម្ភ​ធន​យ៉ាងច្រើន ដោយ​រដ្ឋ​បាន​ទិញ​អង្ករ​ពី​កសិករ​ផ្ទាល់​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ប៉ុន្តែ​អង្ករ​ក្នុង​ស្តុក​នេះ​បាន​ធ្លាក់​ចុះ​យ៉ាងច្រើន​មក​ត្រឹម​២,១​លាន​តោន ។

អ្នក​នាំ​ចេញ​អង្ករ​និយាយ​ថា ចំនួន​អង្ករ​ក្នុង​ស្តុក​ធ្លាក់​ចុះ​នេះ បាន​ជួយ​កាត់​បន្ថយ​សម្ពាធ​តម្លៃ​អង្ករ​ពិភពលោក ហើយ​តម្លៃនឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ដោយ​ប្រទេស​នាំ​ចូល​អង្ករ​ងាក​មក​កាន់​ប្រទេស​ថៃ ។

លោក Charoen Laothamatas ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ និយាយ​ថា ប្រទេស​ទាំងនោះ​រួម​មាន អីុរ៉​ង់​, អីុ​រ៉ា​ក់​, បង់​ក្លា​ដែ​ស និង​ហ្វ៊ី​លី​ពី​ន ។

ប៉ុន្តែ​ការ​ផ្គត់ផ្គង់​អង្ករ​ក្នុង​ប្រទេស​ថៃ​ក៏​នៅ​មាន​កម្រិត​ដែរ ព្រោះតែ​គ្រោះ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​២០១៦ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជំរុញ​ដល់​កសិករ​ឲ្យ​ងាក​ទៅ​ដាំ​ដុះ​ដំណាំ​ដែល​ចំណេញ​ផល​ច្រើន​វិញ ៕