ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីម្នាក់លង់​ស្នេហ៍និង​សុំ​ស្ត្រី​ពេស្យា​រៀប​ការ

6 ឆ្នាំ មុន

បុរស​អាយុ​៤៨​ឆ្នាំ​ម្នាក់​បាន​លង់​ស្នេហ៍​ស្ត្រី​ពេស្យា ហើយ​គ្រោង​រៀប​ការ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

លោក​អ៊ែ​ន​ដ្រូ ហា​ម័​រ មន្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៤៨​ឆ្នាំ មិន​ធ្លាប់​មាន​ស្នេហា​ទេ ព្រោះ​ជា​

បុរស​អាយុ​៤៨​ឆ្នាំ​ម្នាក់​បាន​លង់​ស្នេហ៍​ស្ត្រី​ពេស្យា ហើយ​គ្រោង​រៀប​ការ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

លោក​អ៊ែ​ន​ដ្រូ ហា​ម័​រ មន្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៤៨​ឆ្នាំ មិន​ធ្លាប់​មាន​ស្នេហា​ទេ ព្រោះ​ជា​មនុស្ស​ពូកែ​ខ្មាស​អៀន និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។ ដោយសារ​តែ​ការ​អផ្សុក​លោក​សម្រេចចិត្ត​ទៅ​រក​ស្រីពេស្យា ហើយ​បាន​លង់​ស្នេហ៍ និង​សុំ​នាង​រៀប​ការ ។

រឿងរ៉ាវ​របស់​លោក​អ៊ែ​ន​ដ្រូ និង​នារី​ពេស្យា បាន​បង្ហាញ​តាម​រយៈ​វេ​ប​សាយ​«Mirror»​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៧ ។

នារី​ដែល​លោក​អ៊ែន​ដ្រូ លង់​ស្នេហ៍​នោះ​ឈ្មោះ​Kat Lee អាយុ​៣១​ឆ្នាំ ។ អ្នក​ទាំង​២​បាន​ជួប​គ្នា​លើក​ដំបូង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​កាលពី​ឆ្នាំ​មុន ។ ជួប​គ្នា​ភ្លាម​លោក​អ៊ែន​ដ្រូ លង់​ស្នេហ៍​ភ្លាម ហើយ​បបួល​នាង​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រុងប៉ារីស និង​សុំ​នាង​ធ្វើ​ជា​សង្សារ ។

ពេល​ត្រឡប់​មក​អង់គ្លេស​វិញ លោក​អ៊ែន​ដ្រូ ធ្វើ​ឱ្យ​Kat​មាន​ក្តី​រំភើប​រីករាយ​ដោយ​ប្រគល់​ចិញ្ចៀនពេជ្រ​តម្លៃ​២០០​ផោន សុំ​នាង​ធ្វើ​ជា​ភរិយា ហើយ​នាង​យល់ព្រម​ដោយ​រីករាយ ។ ទោះបីជា​ក្រោយ​ពេល​រៀប​ការ​រួច​ហើយ​ក៏​ដោយ លោក​អ៊ែន​ដ្រូ មិន​រារាំង​ទេ ប្រសិនបើ​Kat​នៅ​ប្រកប​អាជីព​របស់​ខ្លួន​បន្ត​ទៀត ។ លោក​បញ្ជាក់​ថា​«​មាន​មនុស្ស​ជា​ច្រើន​ដែល​អាជីព​របស់​នាង ប៉ុន្តែ​ចំពោះ​ខ្ញុំ​មិនមែន​ជា​មនុស្ស​ប្រភេទ​នោះ​ទេ អាច​ចែករំលែក​បាន​ថា​តើ​Kat​បាន​ប្រព្រឹត្ត​អ្វី គឺជា​ការងារ​របស់​មនុស្ស​ផ្សេង​គ្នា ។

ខ្ញុំ​ដឹង​ច្បាស់​នាង​ធ្វើការ​អ្វី ប៉ុន្តែ​មិន​គិត​ថា​នាង​នឹង​មាន​អារម្មណ៍​អ្វី​លើ​បុរស​ទាំងនោះ​ទេ គឺជា​ការងារ​របស់​នាង ។ នាង​រួមរ័ក ប៉ុន្តែ​មិន​ផ្តោត​សំខាន់​លើ​ក្តី​ស្រឡាញ់ វា​មិន​ដូច​អ្វី​ដែល​យើង​ប្រតិបត្តិ​រួម​គ្នា​ឡើយ​» ៕