ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រិល​ធ្លាក់​ខ្លាំង​នៅ​ជប៉ុន បណ្តាល​ឱ្យ​មនុស្ស ៨​នាក់បាត់បង់ជីវិត

1 ឆ្នាំ មុន

ធ្លាក់​ព្រិល​ខ្លាំង​នៅ​ជប៉ុន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន៨​នាក់បានបាត់បង់ជីវិត​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ NHK ដកស្រង​សម្តី​ទីភ្នាក់ងារ​គ្រប់គ្រង​មហន្តរាយ និង​អគ្គិភ័យ​ជប៉ុន​។ ព្រិល​ធ្លាក់​ខ្លាំង​នៅ​ទូ​ទាំង​ភាគ​ខាងជើង និង​ខាងលិច​ជប៉ុន ​បណ្តាល​ឱ្យ​មន្ត្រី​អាកាសធាតុ​អំពាវនាវ​ឱ្យ​ប្រជាជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព្យុះ​ព្រិល​។ បច្ចុប្បន្ន ជប៉ុន​កំពុង​រង​សម្ពាធ​រដូវរងារ…

ធ្លាក់​ព្រិល​ខ្លាំង​នៅ​ជប៉ុន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន៨​នាក់បានបាត់បង់ជីវិត​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ NHK ដកស្រង​សម្តី​ទីភ្នាក់ងារ​គ្រប់គ្រង​មហន្តរាយ និង​អគ្គិភ័យ​ជប៉ុន​។

ព្រិល​ធ្លាក់​ខ្លាំង​នៅ​ទូ​ទាំង​ភាគ​ខាងជើង និង​ខាងលិច​ជប៉ុន ​បណ្តាល​ឱ្យ​មន្ត្រី​អាកាសធាតុ​អំពាវនាវ​ឱ្យ​ប្រជាជន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព្យុះ​ព្រិល​។

បច្ចុប្បន្ន ជប៉ុន​កំពុង​រង​សម្ពាធ​រដូវរងារ ដោយ​ទីភ្នាក់ងារ​អាកាសធាតុ​បាន​ព្រមាន​ពី​ការ​រំខាន​ដល់​ចរាចរណ៍ ព្យុះ​ព្រិល និ​រង​រលក​ខ្ពស់​។

មន្ត្រី​ជប៉ុន​និយាយ​ថា ការ​បាត់បង់​ជីវិត​មនុស្ស​ទាំង៨​នាក់​នោះ​កើតឡើង​នៅ​ក្នុង​ខេត្ត​ចំនួន ៥ រួម​មាន Hokkaido, Akita, Yamagata, Niigata និង Ishikawa​។

មន្ត្រី​បន្ថែម​ថា មនុស្ស ១៩​នាក់ ​បាន​រង​របួសធ្ងន់ និង ២៦​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ក្នុង​គ្រោះថ្នាក់​ទាក់ទង​នឹង​ព្រិល​ក្នុង​ខេត្ត​ចំនួន ៦៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ