ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ពាង​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​នៅ​ខេត្ដ​រតនគីរី អ្នកទេសចរ​ទៅ​កំសាន្ដ​នៅ​បឹង​កន្សែង​តែង​នាំ​គ្នា​ទៅ​ភ្លក្ស​រសជាតិ​គ្រប់​ៗ​គ្នា

13 ឆ្នាំ មុន

ខេត្ដ​រតនគីរី ៖ ទេសភាព​បឹង​កន្សែងបញ្ចេញ​នូវ​សម្រស់​ស្រស់​ត្រកាល​ល្អ​ណាស់ ប្រៀប​ដូច​ជា​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​ដ៏​ល្អ​ផូរផង់ ។ ផ្ទៃ​ទឹកថ្លា​យង់​ដូច​កញ្ចក់​ស្ទើរ​ឃើញ​ដល់​បាតដី​បាន​លំអ​ដោយ​សារាយលំចង់​ បញ្ចេញ​ផ្កាពណ៌​ចំរុះ​ប្រជែង​ជាមួយ​ផ្កាឈូក​ឈ្ងុយ​ឈ្ងប់រីក​ស្គុសស្គាយ​ ស្ទើរ​មួយ​ចំហៀង​បឹង​។ រួម​ផ្សំ ជាមួយនឹង​ទេសភាព​កោះ​ជា​ច្រើន​មើលទៅដូច​អណ្ដែត​លើ​ផ្ទៃ​ទឹក ដោយ​មាន​ដើមឈើ​ដុះប្រជ្រៀត​គ្នា​គ្រប​ពីលើ​ត្រឈឹងត្រឈៃ ។
ផ្ទៃ​បឹង​ដ៏​ ល្វឹងល្វើយ​មើល​ពី​ត្រើយម្ខាងទៅ​ត្រើយម្ខាង ឆ្ងាយ​សន្លឹម​ឃើញ​តែ​សត្វស្លាបមាន​ទា​ទឹក ប្រវឹក មាន់ទឹក ទា​ហែល លេង​ទាំង​ហ្វូង​ៗ​ដែល​បង្កើត​បានជា​តំបន់រមណីយដ្ឋាន​ធម្មជាតិ​មួយ​ទាក់ទាញ​ ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឱ្យមកកំសាន្ដ​លំហែកាយ​នា​ពេល​ថ្ងៃ​រៀប​លិច​ជិតអស់​ពន្លឺ​ រស្មី ពិតជា​សោភ័ណ​លោកិយ​ដ៏ត្រកាល​មួយ ។

ខេត្ដ​រតនគីរី ៖ ទេសភាព​បឹង​កន្សែងបញ្ចេញ​នូវ​សម្រស់​ស្រស់​ត្រកាល​ល្អ​ណាស់ ប្រៀប​ដូច​ជា​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​ដ៏​ល្អ​ផូរផង់ ។ ផ្ទៃ​ទឹកថ្លា​យង់​ដូច​កញ្ចក់​ស្ទើរ​ឃើញ​ដល់​បាតដី​បាន​លំអ​ដោយ​សារាយលំចង់​បញ្ចេញ​ផ្កាពណ៌​ចំរុះ​ប្រជែង​ជាមួយ​ផ្កាឈូក​ឈ្ងុយ​ឈ្ងប់រីក​ស្គុសស្គាយ​ស្ទើរ​មួយ​ចំហៀង​បឹង​។ រួម​ផ្សំ ជាមួយនឹង​ទេសភាព​កោះ​ជា​ច្រើន​មើលទៅដូច​អណ្ដែត​លើ​ផ្ទៃ​ទឹក ដោយ​មាន​ដើមឈើ​ដុះប្រជ្រៀត​គ្នា​គ្រប​ពីលើ​ត្រឈឹងត្រឈៃ ។
ផ្ទៃ​បឹង​ដ៏​ល្វឹងល្វើយ​មើល​ពី​ត្រើយម្ខាងទៅ​ត្រើយម្ខាង ឆ្ងាយ​សន្លឹម​ឃើញ​តែ​សត្វស្លាបមាន​ទា​ទឹក ប្រវឹក មាន់ទឹក ទា​ហែល លេង​ទាំង​ហ្វូង​ៗ​ដែល​បង្កើត​បានជា​តំបន់រមណីយដ្ឋាន​ធម្មជាតិ​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឱ្យមកកំសាន្ដ​លំហែកាយ​នា​ពេល​ថ្ងៃ​រៀប​លិច​ជិតអស់​ពន្លឺ​រស្មី ពិតជា​សោភ័ណ​លោកិយ​ដ៏ត្រកាល​មួយ ។

នៅ​ជុំវិញ​មាត់បឹង​ទាំង​សងខាង​លំអ ដោយ​សួនច្បារ និង​នៅ​តាម​ដងផ្លូវ​មានអាហារ​ដ្ឋា​ន​ជា​ច្រើន​ដែល​បាន​ដាក់​តាំង​លក់ម្ហូបអាហារ​និង​ភេសជ្ជៈ​គ្រប់មុខ​ចំរុះ រួម​ទាំងវត្ថុ​អនុស្សាវរីយ៍​ទៅ​តាម​ទំនៀមទំលាប់ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​។ អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​បំភ្លេច​មិន​បាន​នោះ គឺស្រា​បឺត​របស់​បងប្អូន​ជនជាតិភាគតិច​គ្រឹ​ង ដែល​មុន​នេះ​ពួក​គាត់​ធ្វើ​ស្រា​បឺត​នេះសំរាប់ តែ​តាម​សេចក្ដី​ត្រូវការ​ក្នុ​​ង​ជីវភាព ឬ​បុណ្យក្នុងភូមិ​ម្ដង​ៗ​ប៉ុណ្ណោះ ប៉ុន្ដែ​បច្ចុប្បន្ន​ស្រា​បឺត ឬ​ស្រា​ពាង​ជនជាតិ​គ្រឹ​ង ត្រូវ​បាន​ផលិត​សំរាប់អតិថិជន​ទូទៅ ។ កន្លែង​លក់​ស្រា​ពាង​ដ៏​ពេញនិយម​ដែល​យើង​បាន​ទៅ​ដល់ ស្ថិត​ក្នុង​សង្កាត់ឡា​បាន​សៀ​ក ក្រុង​បាន​លុង​។

ស្ដ្រី​ម្ចាស់​ហាង​លក់​ស្រា​ពាង ដែល​មានរាង​តូច​ល្អិត សំបុរ​ស្រអែម មាន​ភាព​រួសរាយរាក់ទាក់​ស្រស់ស្រាយ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ញញឹមញញែម​ថា គាត់​ឈ្មោះ​កាលី​ចាន់ អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង បាន​ប្រកប​របរលក់​ស្រា​ពាង​នេះ​ជាង​៤​ឆ្នាំ​មក​ហើយ ។ ស្រាពាង​ទាំងនោះ គឺ​រូប​គាត់​ជា​អ្នក​ផលិត​ដោយ ខ្លួនឯង ដែល​ផ្សំគ្នា​ជា​ច្រើន​មុខ ដូច​ជា​អង្ករ ដំណើប អង្កាម​ចំហុយ​លាយ​គ្នា​បូក​ជាមួយ​មេស្រា​ដែល​បងប្អូន​ជនជាតិ​ជា​អ្នក​ផលិត ហើយផ្សំ​ជាមួយនឹង​សំបក​ឫស​ឈើ​ជា​ច្រើន​ទៀត ។ គាត់​និយាយ​ទៀត​ថា ស្រា​ពាង​នេះ​ដើម្បី​ឱ្យមាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ត្រូវ​រក្សា​នៅ​ក្នុងពាង​ផ្អាប់​ទុក​ឱ្យ​បាន​រយៈពេល​ចាប់ពី​ពីរ​ខែ រហូត​ដល់​៦​ខែ ទើប​អាចយ​កមក​ហូប​បាន ប៉ុន្ដែ​បើ​យើង​ប្រញាប់​រយៈពេល​តែ​ពីរ​សបា្ដហ៍​ក៏​អាចយ​កមក​ហូប​បាន​ដែរ គ្រាន់តែ​រសជាតិខ្សោយ​បន្ដិច ។

ស្រី​រូប​នេះ​បាន​បន្ដ​ទៀត​ថា ស្រា​ពាង​ដែលបងប្អូន​ជនជាតិភាគតិច​ផលិត​នេះ ពុំ​មានទឹកទេ គឺ​គោក ។ លុះដល់​ពេល​យើង​ត្រូវការ​ហូប យើង​ត្រូវ​យក​ទឹក​សុទ្ធ ឬ​ទឹក​ដាំ​ពុះ​ចាក់​បញ្ចូលទៅ​ក្នុង​ពាង​នោះ ។ ចំពោះ​ស្រា​ពាង​ទាំងនោះមាន​សណ្ឋាន​ធំ​តូច​ទៅ​តាម​ចំណុះ​របស់​ពាង ។ ពាង​ចំណុះ​ចាប់ពី​២​លី​ត្រ​កន្លះ​ឡើង​ទៅ រហូតដល់​ចំណុះ​២៥​លី​ត្រ ឬ​អាច​ធំ​ជាង​នេះ​ទៀតក៏​មាន​ដែរ ។ ចំណែកឯ​នៅ​កន្លែង​ហាង​របស់គាត់ គឺ​មាន​ពាង​ចំណុះ​រហូត​ដល់​៨​ប្រភេទ ដែល​មាន​រសជាតិ​ផ្សេង​ៗ​គ្នា​ទៅ​តាម​តំរូវការ​របស់​ភ្ញៀវ​ដែល​គេ​ចង់បាន និង​ចូល​ចិត្ដ ។ រសជាតិ​លេខ​១ ផ្អែម​ល្វីង រសជាតិ​លេខ​២ សាប ល្វីង និង​លេខ​៣ រសជាតិ​ជូរអែម តែបើ​មានរសជាតិ​ជូរ​ខ្លាំង គឺ​ខូចគុណភាព​ហើយ ។ គាត់បាន​ណែនាំ​ថា ការ​ចាក់ទឹក​បញ្ចូល​ក្នុង​ស្រាពាង​នីមួយ​ៗ​ក្នុង​ពេល​ហូប គឺ​ពាង​ចំណុះ​២លី​ត្រ​កន្លះ ចាក់ទឹក​បញ្ចូល​ចំនួន​៣​លី​ត្រ ។ ពាង​ចំណុះ​១០​លី​ត្រ ប្រើ​ទឹក​ចំនួន​១២​លី​ត្រ ។ បើ​ពាង​មាន​ចំណុះ​២៥​លី​ត្រ ចាក់ទឹក​បញ្ចូល ៣០​លី​ត្រ ហើយ​បើ​យើង​ចាក់ទឹក​លើស​នេះបន្ដ​ទៀត វា​នឹង​មាន​រសជាតិ​កាន់តែ​សាប ។ ក្នុង​ពេល​ចាក់ទឹក​បញ្ចូល​ដើម្បី​បឺត​នោះ​យើងត្រូវ​ប្រើ​បំពង់​ឫស្សី​តូច​ដែល​មាន​ដុះ​នៅ​លើ​ភ្នំធ្វើ​ជា​ទុយោ​សំរាប់​បឺត ។ ក្នុង​ពេល​ទិញ​ស្រាពាង គឺ​បាន​ភ្ជាប់​ជាមួយ​ទុយោ​នេះសាប់ ។

ស្ដ្រី​អ្នកលក់​រូប​នោះ​ក៏​បាន​បញ្ជាក់​អំពីតំលៃ​ស្រា​ពាង​ឱ្យ​បាន​ដឹងផង​ដែរ​ថា ស្រា​ក្នុងមួយ​ពាង​ចំណុះ​២​លី​ត្រ​កន្លះ តំលៃ​១៣.០០០រៀល ៣​លី​ត្រ​តំលៃ​១៥.០០០​រៀល រហូតដល់​២០.០០០​រៀល​, ៣០.០០០​រៀល​, ៥០.០០០​រៀល និង​២៥​លី​ត្រ តំលៃ​៨០.០០០រៀល ។ ក្រោយ​ពេល​បឺត​ស្រា​អស់​អាច​យក សំបក​ពាង​មក​លក់​ឱ្យ​គាត់​វិញ​ក៏​បានក្នុងតំលៃ​ស្មើនឹង​ទីផ្សារ គឺ​គិត​ពី​៥.០០០​រៀល រហូត​ដល់​៣៥.០០០​រៀល ស្មើនឹង​តំលៃ​ដែលគាត់​បាន​ទិញ មក​ពី​ប្រទេស​វៀតណាម ។ គាត់​បាន​និយាយ​ថា ការ​ផលិត​ស្រា​ពាង​នេះ គឺជា​ទំនៀមទំលាប់​តាំងពី​ដូនតា​បុ​រម​បុរាណជា​យូរយារ​ណាស់​មក​ហើយ ។

ជា​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច គេ​តែងតែ​យក​ស្រា​ពាង​នេះ មក​ចូលរួម​ក្នុងពិធី​សែន​អា​រុក្ខ​អារក្សអ្នកតាពិធី​សែន​ការកូនប្រុស​ស្រី និង​ពិធីជប់លៀង​ផ្សេង​ៗ ។ ស្រាពាង ឬ​ស្រា​បឺត​នេះ មានគុណ​ភាពនិង​កេរ្ដិ៍ ឈ្មោះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ម្យ៉ាង​មិន​ចាញ់​ស្រា​ផ្សេង​មក​ពី​ទីក្រុង​ភ្នំពេញ ឬ​ពី​បរទេស​ឡើយ ។
ស្ដ្រី​កាលី​ចាន់ បាន​បង្ហាញ​មោទនភាពចំពោះ​មុខ​របស់​គាត់លក់​ស្រា​ពាង​រក​កំរៃ​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់​មិន​លំបាកលំបិនឡើយ​។ នៅ​ក្នុង​ហាង​លក់​ស្រា​ពាង​របស់គាត់ បន្ទាប់​ពី​រូប​គាត់​ជា​អ្នកលក់ គឺ​នៅ​មានកូនស្រី​ដ៏​ផូរផង់​របស់​គាត់​ម្នាក់​ទៀត​ជួយ​លក់ផង​ដែរ ពេល​នាង​សំរាក​ពី​ការ​សិក្សា ។ គាត់បាន​បញ្ជាក់​ទៀត​ថា កូនស្រី​របស់​គាត់​ឈ្មោះ សុខ លី​ដា អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​៩ នៅវិទ្យាល័យ​ភូមិ​ថ្មី ហើយ​របរ​ផលិត និង​លក់ ស្រា​ពាង​នេះនៅ​ក្នុង​ទីក្រុង​បាន​លុង មិនមាន​ច្រើន​ទេ គឺ​មាន​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ ដែល​ធំ​ជាងគេ​សំរាប់​បោះ​ដុំ និង​លក់រាយ ។ គាត់​បន្ដ​ថា ក្នុង​រដូវវស្សា​លក់​មិនសូវ​ដាច់​ដូច រដូវប្រាំង​ទេ ។ ក្នុង​រដូវប្រាំង​អាច​លក់​បានចំនួន​៥​ពាង​ក្នុង​១​ថ្ងៃ ហើយ​រដូវវស្សា​បាន​តែ២​ពាង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃគិត​ជា​ធ​ម្យ​ម ។

ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ដែល​មកកំសាន្ដ​បឹង​កន្សែង ឬ​ទី​រួម​ក្រុង​បាន​លុង តែងតែ​ទិញ​ស្រា​ពាង​ដើម្បី​សាកល្បង​ឱ្យ​ស្គាល់​រសជាតិ ព្រោះ​ជា​ស្រា​ផលិត​ឡើង​ដោយ​បងប្អូនជនជាតិ​ដើម​ភាគតិច​គ្រឹ​ង ៕