ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើបណាស់​! ទោះ​បង​ពិការ​ក៏​អូន​ស្នេហ៍​បង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​លង់​ស្រឡាញ់​ជាមួយនឹង​បុរស​ម្នាក់ ដែល​មាន​ជំងឺ​ពិការ​ងើប​ចេញពី​គ្រែ​មិន​រួច រហូត​ដល់​រៀប​ការ​ជាមួយ​គ្នា ទោះបីជា​នាង​ដឹង​ថា អនាគត​ទៅ

ហ្វី​លី​ពី​ន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​លង់​ស្រឡាញ់​ជាមួយនឹង​បុរស​ម្នាក់ ដែល​មាន​ជំងឺ​ពិការ​ងើប​ចេញពី​គ្រែ​មិន​រួច រហូត​ដល់​រៀប​ការ​ជាមួយ​គ្នា ទោះបីជា​នាង​ដឹង​ថា អនាគត​ទៅ​ប្តី​របស់​នាង​នឹង​មិន​អាច​ដើរទៅ​ណា​រួច​ក៏​ដោយ​។

Angela បាន​លង់​ស្នេហ៍​ជាមួយនឹង Christian តាំងពី​បាន​ជួប​គ្នា​ជា​លើក​ដំបូង​។ នាង​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បាន​បន់ស្រន់​ទៅ​ព្រះ គឺ​សុំ​ឲ្យ​បាន​ជួបនឹង​បុរស​ម្នាក់ ដែល​ស្រឡាញ់​ខ្ញុំ​ដោយ​ស្មោះ​។ ខ្ញុំ​មិន​ដើរ​រក​គាត់​ទេ តែ​ខ្ញុំ​នឹង​រង​ចាំ​គាត់​។ ខ្ញុំ​ក៏​បាន​ប្រាប់​ខ្លួន​ខ្ញុំ​ថា នៅ​ពេល​ថ្ងៃ​នោះ​មក​ដល់ ខ្ញុំ​នឹង​មិន​ឲ្យ​គាត់​ទៅ​ណា​ចោល​ខ្ញុំ​ទេ​»​។

ចំពោះ​ខាង​ប្រុស​វិញ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ «Angela អូន​មិន​ដែល​ទៅ​ណា​ចោល​បង​ទេ​។ ទោះបីជា​មានរឿង​អ្វី​កើតឡើង ក៏​អូន​នៅ​ក្បែរ​បង​ជា​និច្ច​។ ប្រសិនបើ​អូន​ទៅ​ចោល​បង ក៏​បង​មិនដឹង​ទៅ​តាម​អូន​តាម​របៀប​ណា​ទេ​។ ពេល​យើង​ទាស់​គ្នា បង​ចង់​ដើរ​ចេញ​ធ្វើ​ចាញ់​ដែរ តែ​បង​ងើប​ដើរ​មិនកើត​ទេ​»​។

នៅ​ថ្ងៃ​រៀប​ការ ទឹកភ្នែក​របស់ Christian ហូរ​ពេល​សំឡឹង​មើល​កូនក្រមុំ​របស់​ខ្លួន​។ មនុស្ស​នៅ​ទីនោះ អាច​ប្រាប់​បាន​តាម​រយៈ​ការ​សំលឹង​មើល ការ​អោប​ថើប របស់ Angela ថា​នាង​ស្រលាញ់ Christian ប៉ុនណា​៕