ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Luka Modric អាច​ជាប់គុក​5​ឆ្នាំ​ពី​បទ​កុហក​តុលាការ

6 ឆ្នាំ មុន

ខ្សែបម្រើ​របស់​ក្លិប Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​កីឡាករ Luka Modric អាច​ជាប់គុក​៥​ឆ្នាំ​ពី​បទ​កុហក​តុលាការ ។ ក្រុម​អាជ្ញាធរ​ក្រូ​អាស៊ី​បាន​បើក​ការ​ស៊ើបអង្កេត​លើ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ដែល

ខ្សែបម្រើ​របស់​ក្លិប Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​កីឡាករ Luka Modric អាច​ជាប់គុក​៥​ឆ្នាំ​ពី​បទ​កុហក​តុលាការ ។ ក្រុម​អាជ្ញាធរ​ក្រូ​អាស៊ី​បាន​បើក​ការ​ស៊ើបអង្កេត​លើ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ផ្តល់​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​អំឡុង​ពេល​ឡើង​តុលាការ​កាលពីដើម​ខែមិថុនា​លើ​ករណី​លួច​បន្លំ​ពន្ធ​របស់​លោក Zdravko Mamic និង​ប្អូនប្រុស​របស់​លោក Zoran Mamic ឯ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ក្នុង​ក្លិប Dinamo Zagreb ក្នុង​ទឹកប្រាក់​ច្រើន​ជាង​១៣​លាន​ផោន ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា លោក Zdravko Mamic បុគ្គល​ល្បីឈ្មោះ​ក្នុង​ពិភព​បាល់ទាត់​ក្រូ​អាស៊ី​គឺជា​អតីត​គ្រូបង្វឹក​របស់ Modric អំឡុង​ពេល​រូបគេ​លេង​នៅ​ក្លិប Dinamo Zagreb។ ទំហំ​ទឹកប្រាក់​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា​មានការ​កេង​បន្លំ​តាម​រយៈ​កិច្ចព្រមព្រៀង​ក្លែងក្លាយ​ដែល​លោក Zdravko Mamic និង​មនុស្ស​របស់​លោក​កាត់​ពី​ការ​លក់​កីឡាករ​ក្នុង​ក្លិប Dinamo Zagreb ។ បើសិន​តុលាការ​រក​ឃើញ​ថា ការ​ផ្តល់​ចម្លើយ​របស់​កីឡាករ Luka Modric មិន​ពិត​ជុំវិញ​ករណី​ពុក​រលួយ​របស់​អតីត​គ្រូបង្វឹក​របស់​គេ​អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ​ដល់​៥​ឆ្នាំ ។ ទន្ទឹម​គ្នា​នេះ​ដែរ Modric ត្រូវ​បាន​គេ​ចោទសួរ​ពី​ការ​ផ្តល់​ចម្លើយ​ពី​ទំហំ​ទឹកប្រាក់​នៃ​ការ​ផ្ទេរ​ពី​ក្លិប Dinamo Zagreb មក​ក្លិប​មាន់​ខ្នាយ​មាស Tottenham កាលពី​ឆ្នាំ ២០០៨ ផង​ដែរ ។

យោង​តាម​ព្រះរាជអាជ្ញា​អះអាង​នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ថា កីឡាករ Modric ផ្តល់​ចម្លើយ​មិន​ពិត​ថា​រូបគេ​បាន​ចុះ​កុងត្រា​នៅ​ខែកក្កដា ឆ្នាំ​២០០៤ ។ ព្រះរាជអាជ្ញា​ថា Modric គួរតែ​ទទួល​បាន​ទឹកប្រាក់​ពាក់កណ្តាល​ពី​ការ​ផ្ទេរ​របស់​គេ​ដែល​ចុះ​កុងត្រា​កាលពី​ឆ្នាំ ២០០៨ យ៉ាង​ពិតប្រាកដ​នៅ​ពេល​គេ​ចាក​ចេញពី​ក្លិប ។ កីឡាករ Modric បាន​ប្តូរ​ការ​ផ្តល់​ចម្លើយ​ដើម្បី​ជួយ​បិទ​បាំង​លោក Zdravko Mamic ៕