ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្ខំ​បណ្តា​សម្ព័ន្ធមិត្ត​ឱ្យ​ទិញ​អាវុធ​ខ្លួន

6 ឆ្នាំ មុន

យោង​តាម​អ្នក​ជំនាញការ​ប៉ូ​ឡូញ​ម្នាក់​ថា ប្រទេស​របស់​គេ​ក៏​ដូច​ជា​ប្រទេស​ឯទៀត​ៗ​ជា​សមាជិក​អូតង់​ដែរ​ត្រូវ​បង្ខំ​ឱ្យ​ទិញ​បណ្តា​អាវុធ​ផលិត​នៅ​អា​​មេ​រិ​ក ដែល​កងទ័ព​អា​េ​ម​រិ​ក​មិន​ទាំង​បំពាក់អាវុធ​ទាំងនេះ​ផង ។

យោង​តាម​អ្នក​ជំនាញការ​ប៉ូ​ឡូញ​ម្នាក់​ថា ប្រទេស​របស់​គេ​ក៏​ដូច​ជា​ប្រទេស​ឯទៀត​ៗ​ជា​សមាជិក​អូតង់​ដែរ​ត្រូវ​បង្ខំ​ឱ្យ​ទិញ​បណ្តា​អាវុធ​ផលិត​នៅ​អា​​មេ​រិ​ក ដែល​កងទ័ព​អា​េ​ម​រិ​ក​មិន​ទាំង​បំពាក់អាវុធ​ទាំងនេះ​ផង ។

លោក TOMASZ JANKOWSKI នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិសាស្ត្រ​នយោបាយ​អឺរ៉ុប​និយាយ​ថា សហរដ្ឋ​អា​មេ​រិ​កបាន​ធ្វើការ​គាបសង្កត់​នានា​លើ​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​ផ្ទៃ​អូតង់​ឱ្យ​ទិញ​អាវុធ​ទាំងឡាយ ផលិត​នៅ​អា​មេ​រិ​ក​ដែល​ទាំង​ក្រុង​វ៉ា​ស៊ី​ន​តោន មិន​ត្រូវការ​ផង ។ រឿង​បែប​នេះ​ទាំង​បណ្តា​មន្ត្រី​អា​មេ​រិ​ក​យល់​ថា​ជា​សញ្ញា​មួយ​នៃ​វិបត្តិ​ក្នុង​ឧស្សាហកម្ម​ការពារ​សហរដ្ឋ​អា​មេ​រិ​ក ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ SPUTNIK អ្នក​ជំនាញការ​ប៉ូ​ឡូញ​រូប​នេះ​បន្ត​ថា ប៉ូ​ឡូញ​ចាប់តាំងពី​យូរ​មក​ហើយ​ចាត់ទុកជា​ប្រភព​ចំណូល​មួយ​សម្រាប់​ឧស្សាហកម្ម​យោធា​អា​មេ​រិ​ក ។ ឧទាហរណ៍​យើង​ទិញ​បណ្តា​យន្តហោះ​ប្រដេញ​ធុន F-16 និង​បណ្តា​មី​ស៊ី​ល PATRIOT ។

គួរ​ឱ្យ​សោកស្តាយ​ប្រទេស​ជា​សមាជិក​អូតង់​ភាគច្រើន​នឹង​ត្រូវ​ដើរ​តាម​ផ្លូវ​នេះ​ដែរ ។ អាជ្ញាធរ​លើក​ហេតុ​ពី​ការ​បង្កើន​ការ​ចំណាយ​យោធា​មក​ពី​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី ។ ប៉ុន្តែ​មួយ​ផ្នែក​យ៉ាង​ធំ​នៃ​ការ​ចំណាយ​នេះ​ពុំ​មែន​សម្រាប់​ធ្វើ​ទំនើបភាវូបនីយកម្ម​កងទ័ព​ទេ តែ​សម្រាប់​ទិញ​បណ្តា​អាវុធ​អា​េ​ម​រិ​ក ដែល​អា​េ​ម​រិ​ក​ខ្លួនឯង​មិន​ទាំង​ប្រើប្រាស់​ផង ។ ឧទាហរណ៍​មី​ស៊ី​ល PATRIOT អា​មេ​រិ​ក​មិន​ទាំង​បំពាក់​ឱ្យ​កងទ័ព​ខ្លួន​ផង ចាប់តាំងពី​មួយ​រយៈពេល​មក​ហើយ ក៏​ប៉ុន្តែ​បណ្តា​សហគ្រាស​យោធា​នៅ​តែ​លក់​អាវុធ​ទាំងនេះ ដើម្បី​ទាញ​យក​កម្រៃ ៕