ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ខ្ពស់​ក្រុង​ឡុ​ង​ដ៍​អ្នក​ស្លា.ប់​ឡើង​79​នាក់

6 ឆ្នាំ មុន

ប្រមុខ​ប៉ូលិស​ក្រុង​ឡុ​ង​ដ៍​មួយ​រូប​លោក STUART CUNDY ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ មិថុនា​ថា ភ្លើង​ដែល​ឆាបឆេះ​អគារ​ស្នាក់​នៅ​ខ្ពស់​មួយ​នៃ​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ស​ប្តា​ហ៍​មុន​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៧៩​នាក់​រួច​តុល្យការ​នោះ​អាច​

ប្រមុខ​ប៉ូលិស​ក្រុង​ឡុ​ង​ដ៍​មួយ​រូប​លោក STUART CUNDY ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ មិថុនា​ថា ភ្លើង​ដែល​ឆាបឆេះ​អគារ​ស្នាក់​នៅ​ខ្ពស់​មួយ​នៃ​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ស​ប្តា​ហ៍​មុន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៧៩​នាក់​រួច​តុល្យការ​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​ការ​រុករក​នៅ​បន្ត ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​រូប​នេះ​និយាយ​ថា ពេល​នេះ​មនុស្ស​៧៩​នាក់​ត្រូវ​ស្លាប់​ឬ​បាត់​ខ្លួន​ដែល​យើង​សន្មត់​ថា​ស្លាប់​អស់ហើយ ។ លោក​បន្ត​ថា តុល្យការ​នៃ​គ្រោះ​អគ្គិភ័យ​យ៉ាង​សែន​ទារុណ​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៣​មក​១៤​មិថុនា អាច​មាន​ខ្ពស់​ថែម​ទៀត ព្រោះ​បញ្ជី​ឈ្មោះ​បណ្តា​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ពុំ​ទាន់​អស់​ជា​ស្ថាពរ​នៅឡើយ ។

តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ឬ​បាត់​ខ្លួន​សន្មត់​ថា ស្លាប់​អស់​ចំនួន​៥៨​នាក់​ក្នុង​អគ្គិភ័យ​ឆេះ​អគារ​ខ្ពស់ GRENFELL ។

លោក CUNDY បញ្ជាក់​ថា ការ​រុករក​នៅ​បន្ត​ដោយ​រួម​សហការ​ជាមួយ​បណ្តា​អ្នក​ជួយ​សង្គ្រោះ​ដើម្បី​តាម​រក​បណ្តា​សាកសព​ជន​រង​គ្រោះ​ក្នុង​អគារ​កម្ពស់​២៤​ជាន់​នោះ ៕