Man United ជះលុយ223លានដុល្លារហើយថែម De Gea ទៀតនាំយក Ronaldo មកវិញ
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា អតីតក្លឹបរបស់កីឡាករលំដាប់កំពូល Ronaldo ដែលយើងគ្រប់គ្នាស្គាល់ថា
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា អតីតក្លឹបរបស់កីឡាករលំដាប់កំពូល Ronaldo ដែលយើងគ្រប់គ្នាស្គាល់ថា
តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា អតីតក្លឹបរបស់កីឡាករលំដាប់កំពូល Ronaldo ដែលយើងគ្រប់គ្នាស្គាល់ថា ជាក្លឹបបិសាចក្រហម Manchester United បានត្រៀមនឹងជះលុយ ២២៣លានដុល្លារហើយផ្តល់នូវអ្នកចាំទីដៃតុកកែរបស់ខ្លួន David De Gea មួយទៀតជាថ្នូរយក Ronaldo ពីក្លឹប Real Madrid មកវិញ ។
រឿងនេះបានកើតមានឡើងក្រោយពេលលេចឮថា Ronaldo មានបំណងចេញពីក្លឹបអធិរាជស Real Madrid បន្ទាប់ពីមានបញ្ហាចោទប្រកាន់ពីរឿងគេចពន្ធប្រាក់ចំណូលនៅប្រទេសអេស្ប៉ាញចំនួន១៦លានដុល្លារ ។ មានក្លឹបជាច្រើនកំពុងតែបើកដៃទាំងទ្វេទទួលយក Ronaldo ចូលក្នុងក្លឹបរបស់ខ្លួនដោយក្នុងនោះក៏មានក្លឹបនៅប្រទេសចិនផងដែរ ។ ទោះបីជាអញ្ចឹងក៏ដោយក៏កីឡាកររូបនេះមិនចង់ទៅលេងនៅឯណាក្រៅពីទ្វីបអឺរ៉ុបដែរ ។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានស៊ុតបញ្ចូលទីនៅរដូវកាលមុនចំនួន៥៥គ្រាប់សម្រាប់ក្លឹប និងប្រទេស និងបានជួយឲ្យ Real Madrid លើកពាន La Liga និងបានរក្សាតំណែងជើងឯង Champions League ផងដែរ ៕
ចែករំលែកព័តមាននេះ