ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ស្រមុក​ហើយ​ភ្ញាក់​ស្រែកយំ​ជា​សញ្ញា​មិនល្អ

6 ឆ្នាំ មុន

កុមារ​មួយ​ចំនួន​កាលណា​ដេក​ស្រមុក​យូរ​អាច​ទៅ​ជា​ភ្លេច​ដកដង្ហើម ។ កុមារ​មិន​ដកដង្ហើម​ធ្វើ​ឱ្យ​ខ្វះ​អុក​ស៊ី​សែន ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញាក់ ហើយ​ស្រែកយំ ។ ពេល​ខ្លះ​ឮ​សូរ​សំឡេង​ក្អក ឬ​ឈ្លក់ ។ ឪពុក​ម្ដាយ​មិនសូវ​ជា​

កុមារ​មួយ​ចំនួន​កាលណា​ដេក​ស្រមុក​យូរ​អាច​ទៅ​ជា​ភ្លេច​ដកដង្ហើម ។ កុមារ​មិន​ដកដង្ហើម​ធ្វើ​ឱ្យ​ខ្វះ​អុក​ស៊ី​សែន ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញាក់ ហើយ​ស្រែកយំ ។ ពេល​ខ្លះ​ឮ​សូរ​សំឡេង​ក្អក ឬ​ឈ្លក់ ។ ឪពុក​ម្ដាយ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ​ចំពោះ​បញ្ហា​នេះ ។

លោកស្រី​វេជ្ជបណ្ឌិត Thipaporn Furangseroj អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​កុមារ និង​ជា​អ្នកឯកទេស​ផ្នែក​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ប្រទេស​ថៃ ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​មួយ​ចំនួន​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​កូន​ដេក​ស្រមុក ហើយ​ស្រាប់តែ​ភ្ញាក់​ឡើង​ស្រែកយំ ឬ​ក៏​មាន​សំឡេង​ក្អក​ទេ ព្រោះ​គិត​ថា​ជា​រឿង​ធម្មតា ។ ការ​ដេក​ស្រមុក ហើយ​មិន​ដកដង្ហើម ជា​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​ប្រឈម​មុខ​នឹង​ហា​នី​ភ័យ​ជាង​កុមារ​ដែល​ដេក​ស្រមុក​ធម្មតា ព្រោះ​កាលណា​កុមារ​ដេក​ស្រមុក ហើយ​មិន​ដកដង្ហើម ឬ​ក៏ ដក​ឈប់​ៗ ឧក​ស៊ី​សែន​ទៅ​ចិញ្ចឹម​រាង​កាយ​និង​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​កុមារ​មាន​សភាព​ងងុយដេក​, អាច​ប្រឈម​នឹង​បញ្ហា​លើស​សម្ពាធ​ឈាម​, ប៉ះពាល់​ទៅ​ដល់​បេះដូង​, ខួរក្បាល​ខ្វះ​អុក​ស៊ី​សែន​, មិនសូវ​ឆ្លាត​, ភ្លេចភ្លាំង​, ទន់ខ្សោយ​, ឆាប់​ភ័យ​ខ្លាច​, អស់កម្លាំង​, ខួរក្បាល​កុមារ​បញ្ជា​ខុស​ប្រក្រតី​ជាដើម ។

លោកស្រី​វេជ្ជបណ្ឌិត Thipaporn Furangseroj បន្ត​ទៀត​ថា មូលហេតុ​បណ្តាល​ឲ្យ​កើត​ដេក​ស្រមុក​អត់​ដកដង្ហើម​នេះ គឺ​កុមារ​ធាត់​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ត្បៀត​ផ្លូវដង្ហើម និង​ធ្វើ​ឲ្យ​កុមារ​ដេក​ស្រមុក ហើយ​ពិបាក​ដកដង្ហើម អាច​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​អាកាសធាតុ​ជាដើម ។ លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​អាច​សម្គាល់​កូន​ដេក​ស្រមុក​ថា ជា​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា កូន​របស់​លោក​អ្នកមាន​សុខភាព​មិនល្អ ដូច​ជា​នៅ​ពេល​ដែល​កូនលោក​អ្នក​គេង ហើយ​ឮ​សំឡេង​ស្រមុក​ខុស​ប្លែក​ពី​ធម្មតា លោក​អ្នក​អាច​មើលទៅ​លើ​ចលនា​ពោះ និង​ទ្រូង​មិន​ស្របគ្នា​នៅ​ពេល​ដែល​ដកដង្ហើម ។

បើសិនជា​លោក​អ្នក​សង្កេត​មើលទៅ​ឃើញ​មិន​ដកដង្ហើម​ពី​៤​ទៅ​៥​វិនាទី ជួនកាល​អាច​មិន​ដកដង្ហើម​រហូត​ដល់​១​នាទី​ក៏​មាន​ដែរ ធ្វើ​ឱ្យ​ខ្វះ​អុក​ស៊ី​សែន កុមារ​ដេក​មិន​ស្ងប់ ហើយ​ក៏​ស្រែកយំ​តែ​ម្ដង ។ នៅ​ពេល​ដែល​ដឹងខ្លួន​ជួនកាល កុមារ​អាច​ក្អក ក្អែ​ច្រើន នោម​យប់ ជួនកាល​ភ្ញាក់​កណ្ដាល​យប់​ច្រើន​ដង ដោយសារ​តែ​ត្បៀត​ផ្លូវដង្ហើម ឆាប់​អស់កម្លាំង ឆេវឆាវ ទាំងនេះ​គឺជា​រោគ​សញ្ញា​ដែល​លោក​អ្នក​អាច​សម្គាល់​មើល​នៅ​ពេល​ដែល​កូនលោក​អ្នកមាន​បញ្ហា ។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​ដោះ​ណោះ​ស្រាយ​ទើប​ជា​ការ​ប្រសើរ ៕