ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនឡើង​នៃ​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ស្ដ្រី​ខ្មែរ និង​ស្ដ្រី​អាស៊ី

13 ឆ្នាំ មុន

អត្រា​ឆ្លង​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ស្ដ្រី អាស៊ី​ស្ថិត​នៅ​លើ​ចំណុច​មួយ​កើនឡើង​ដែល ទាមទារ​ឱ្យ​មាន​អាទិភាព​ក្នុង​ការ​រៀបចំ គោលនយោបាយ​ជា​ថ្មី​ស្ដី​ពី​បញ្ហា​នេះ នេះ​បើ តាម​ការ​ព្រមាន​ពី​កម្មវិធី​រួម​មួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង ​ជំងឺអេដស៍ (​UNAIDS​)​។ទីភ្នាក់ងារសារព័ត៌មាន​ឌី​ភី​អេ (​DPA) របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រាយការណ៍​នា ពេល​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​២០០៧ មាន​ស្ដ្រី​អាស៊ី សរុប​ប្រមាណ​ជា​៣៥​ភាគរយ​រស់នៅ​ជាមួយ

អត្រា​ឆ្លង​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ស្ដ្រី អាស៊ី​ស្ថិត​នៅ​លើ​ចំណុច​មួយ​កើនឡើង​ដែល ទាមទារ​ឱ្យ​មាន​អាទិភាព​ក្នុង​ការ​រៀបចំ គោលនយោបាយ​ជា​ថ្មី​ស្ដី​ពី​បញ្ហា​នេះ នេះ​បើ តាម​ការ​ព្រមាន​ពី​កម្មវិធី​រួម​មួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (​UNAIDS​)​។ទីភ្នាក់ងារសារព័ត៌មាន​ឌី​ភី​អេ (​DPA) របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រាយការណ៍​នា ពេល​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​២០០៧ មាន​ស្ដ្រី​អាស៊ី សរុប​ប្រមាណ​ជា​៣៥​ភាគរយ​រស់នៅ​ជាមួយ មេរោគ​អេ​ដស៍​ដែល​កើនឡើង​ចំនួន​១៨% បើ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​១៩៩០ ។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​ដកស្រង់​សំដី​របស់​លោក ស្រី ម៉ូ​នី ភី​ហ្ស៉ា​នី នាយិកា​កម្មវិធី​ប្រចាំ​តំបន់ របស់​មូលនិធិ​អភិវឌ្ឍន៍​ស្ដ្រី​របស់​អង្គការ​សហ ប្រជាជាតិ (United Nations Development Fund for Women​) ដោយ​បាន​និយាយ​ថា បណ្ដា​រដ្ឋាភិបាល​អាស៊ី​ត្រូវ​តែ​យកចិត្ដទុកដាក់ ចំពោះ​សេចក្ដី​ត្រូវការ​របស់​ស្ដ្រី​នៅ​ក្នុង​គោល នយោបាយ​ថ្នាក់​ជាតិ​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់ មេរោគ​នេះ ។

លោកស្រី​ម៉ូ​នី ភី​ហ្ស៉ា​នី បាន​ប្រាប់​សិក្ខា សាលា​មួយ​នៅ​ឯ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ថា “​ការ​ដោះស្រាយ​បញ្ហា​បទដ្ឋាន​យេ​ន​ឌ័​រ ប្រកបដោយ​គ្រោះថ្នាក់​ដែល​ជា​ឫសគល់​នៃ ការ​បង្ក​ភាព​ងាយ​រង​គ្រោះ​ដល់​ស្ដ្រី​ពី មេរោគ​អេ​ដស៍ គឺជា​កត្ដា​ដ៏​សំខាន់​ដើម្បី​កាត់ ផ្ដាច់​ទង​នៃ​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​”​។ តាម​ការ​បង្ហាញ​តួលេខ​របស់​ប្រទេស​នីមួយ​ៗ ចាប់ពី​ឆ្នាំ​២០០៦ មក​គឺ​បានឱ្យ​ឃើញ​ថា មាន មនុស្ស​៤៧%​នៅ​ប្រទេស​កម្ពុជា ៣៧%​នៅ ប្រទេស​ឥណ្ឌា ២១%​នៅ​ឥណ្ឌូ​ណេ​ស៊ី ១៥% នៅ​ម៉ា​ឡេ​ស៊ី ២៤%​នៅ​នេ​ប៉ា​ល់ ៤០%​នៅ ហ្វ៉ី​លី​ពី​ន ៣៧%​នៅ​ប្រទេស​ស្រី​លង្កា និង ៣៥%​នៅ​ប្រទេស​ថៃ​បាន​ឆ្លង​មេរោគ​អេ​ដស៍ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទី​ភ្នា​ក់ ងារ​សារព័ត៌មាន​ឌី​ភី​អេ នៅ​ថ្ងៃ​ទី​២៨ មិថុនា កន្លង​ទៅ​នេះ ។

លោកស្រី​ម៉ូ​នី ភី​ហ្ស៉ា​នី ក៏​បាន​ទទូច​ដែរ ថា “​មេដឹកនាំ​នយោបាយ​នានា​ត្រូវ​តែ​ផ្ដល់ សិទ្ធិ​ដល់​អ្នក​រកស៊ី​ផ្លូវភេទ បុរស​ស្រលាញ់ បុរស អ្នក​សេព​បំពាន​គ្រឿងញៀន ហើយ ពិសេស​ទៅ​ទៀត គឺ​ដៃគូ​រួម​ភេទ​របស់​ពួក​គេ ដើម្បី​បង្ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ពី​ការ​ឆ្លង មេរោគ​អេ​ដស៍សា​ជា​ថ្មី​”​។ ទីភ្នាក់ងារសារព័ត៌មាន​ឌី​ភី​អេ ក៏​បាន​ដក ស្រង់​របាយការណ៍​របស់​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ប្រចាំ​តំបន់​អាស៊ី (Un Commission on AIDS in Asia​) ក្នុង​ឆ្នាំ​២០០៨​ដែរ​ថា បើ​តាម​ការ​ប៉ាន់​ប្រមាណ គឺ​មាន​ស្ដ្រី​អាស៊ី ប្រមាណ​ជា​១០​លាន​នាក់​បាន​ប្រកប​របរ​រក ស៊ី​ផ្លូវភេទ ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន បុរស​អាស៊ី​ប្រមាណ​ជា​៧៥​លាន​នាក់​ដែរ​បាន ទិញ​សេវា​រួម​ភេទ​ជា​ប្រចាំ ហើយ​ថា យ៉ាង ហោច​ណាស់​មាន​ស្ដ្រី​អាស៊ី​ចំនួន​៥០​លាន​នាក់ ប្រឈម​នឹង​គ្រោះថ្នាក់​ពី​ការ​ចំលង​មេរោគ អេ​ដស៍​ពី​ដៃគូ​រួម​ភេទ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នោះ លោក​ជេន វិល​សុ​ន  ទី ប្រឹក្សា​យេ​ន​ឌ័​រ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក របស់ UNAIDS ក៏​បាន​និយាយ​ដែរ​ថា “​ការ ផ្ដោត​លើ​ការងារ​យេ​ន​ឌ័​រ​គឺជា​ចំណុច​សំខាន់ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ អេ​ដស៍​ដែល​ការ​រីក​រាលដាល​នេះ​បង្ក​ឡើង ដោយសារ​វិសមភាព​យេ​ន​ឌ័​រ​ដែល​កំពុង​នាំ​ឱ្យ​ស្ដ្រី និង​កុមារី​ស្ថិត​នៅ​ក្នុង​ហានិភ័យ​”​។

ថ្មី​ៗ​នេះ​លោក​វេជ្ជបណ្ឌិត នុ​ត សុខុម ទេស​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​របស់​ប្រទេស​កម្ពុជា ក៏​បាន​ព្រមាន​ដោយ​ត្រង់​ៗ​ដែរ​ថា រលក​ទី​ពីរ នៃ​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍ និង​ជំងឺ អេ​ដស៍​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ ពី​មាន​សញា​ខ្លះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដូច​ជា​ការ លេចឡើង​នូវ​ជំងឺ​កាមរោគ​ខ្ពស់​ជាង​មុន​នៅ តាម​ខេត្ដ​មួយ​ចំនួន ខណៈ​ដែល​អត្រា​រំលូត កូន​ក្នុង​ចំណោម​នារី​បំរើ​តាម​សេវា​កំសាន្ដ មាន​ជាង​៣០%​។
លោក​វេជ្ជបណ្ឌិត​ទា ផល្លា អនុប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក៏​បាន រំលឹក​ផង​ដែរ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​បុរស​ពី ៣០.០០០​នាក់​ទៅ​៤០.០០០​នាក់ ហើយ​ដែល ក្នុង​ចំណោម​ពួក​គេ គឺ​មាន​៦០០​នាក់​ទៅ ៧០០​នាក់ មាន​ផ្ទុកមេរោគ​អេ​ដស៍​បាន​ចេញ រក​សេវា​កំសាន្ដ​សប្បាយ (​ស្វែងរក​ការ​រួមភេទ​) និង​មាន​ស្ដ្រី​ចំនួន​ជាង​បី​ម៉ឺន​នាក់​បាន ចូលរួម​ក្នុង​វិស័យ​នេះ​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង ចំណោម​ស្ដ្រី​ទាំងនោះ គឺ​មាន​ប្រមាណ​ជា ៣.០០០​នាក់​មាន​ផ្ទុកមេរោគ​អេ​ដស៍​ដែល​ជា ហានិភ័យ​ដ៏​ខ្ពស់​មួយ​នៃ​ការ​បង្កើត​ឱ្យ​មានការ ចំលង​មេរោគ​អេ​ដស៍​ជំងឺអេដស៍​ឡើង​វិញ ព្រោះ​ការ​ប្រើប្រាស់​ស្រោមអនាម័យ​របស់ ពួក​គេ​ជាប់លាប់ និង​មិន​ប្រើ​ត្រឹមត្រូវ​ ៕

(​ដោយ ឆាយ សុផល)