ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! មាន​ល្បិច​នឹង​ទៀត លេង​សៀក​ដើម្បី​បាន​ស្ទាប

6 ឆ្នាំ មុន

វេ​ប​សាយ ​«The Paper» ​របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ពាក់អាវ​ខ្មៅ​ម្នាក់​បាន​ប្រើ​ល្បិច​សម្តែង​សៀ​ក​រហស្សកម្ម​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន នា​ភាគ​ខាងលិច​ឆៀង​ខាងត្បូង

វេ​ប​សាយ ​«The Paper» ​របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ពាក់អាវ​ខ្មៅ​ម្នាក់​បាន​ប្រើ​ល្បិច​សម្តែង​សៀ​ក​រហស្សកម្ម​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន នា​ភាគ​ខាងលិច​ឆៀង​ខាងត្បូង ប្រទេស​ចិន ដើម្បី​ចាប់​សុដន់​ស្ត្រី​ជា​ច្រើន​នាក់​ដែល​ដើរ​កាត់ ។

បុរស​នោះ​បាន​ស្ទាក់​នារី​ដើរ​កាត់​នៅ​លើ​ដងផ្លូវ​សុំ​ឱ្យ​ជួយ​សហការ​លេង​សៀ​ក​ជាមួយ ហើយ​ក៏​បោក​បញ្ជោត​យកដៃ​ចាប់​ស្ទាប​ដោះ​របស់​នាង ។

នៅ​ពេល​ខ្សែ​វី​ដេ​អូ​ឃ្លី​ប បង្ហោះ​លើ​វេ​ប​សាយ​បណ្តា​អ្នក​ប្រើ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា នេះ​មិនមែន​ជា​ការ​សម្តែង​សៀ​ក​ទេ គឺជា​ការ​បោក​បញ្ឆោត​លើ​ស្ត្រីភេទ ។

ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​នោះ​ឈ្មោះ «​ស៊ី» អាយុ​២៦​ឆ្នាំ ហើយ​គេ​បាន​សុំ​ទោស​ចំពោះ​ការ​ខុសឆ្គង​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ ។ ចំណែក​ដៃគូ​របស់​គេ​ជា​អ្នក​ថត​វី​ដេ​អូ​ឃ្លី​ប​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដែរ៕