ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បក្សប្រឆាំង​ទាមទារ​ឱ្យ​បំភ្លឺ ​ជុំវិញ​ការ​មិន​អនុញ្ញាតឱ្យ​​កម្មករ​ឈប់​​​ទៅ​​បោះ​​ឆ្នោត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា ​ដើម្បី​ពិនិត្យ​លើ​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ កាលពី​​ព្រឹក​ថ្ងៃ​​​ទី២០ មិថុនា ​នេះ លោក​ស៊ុន ឆៃ អ្នកតំណាង​រាស្ត្រ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាម​​ទារ​ឱ្យ​​រដ្ឋសភា​បំភ្លឺ​ពី​មូលហេតុ​​ មិន​

​រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា ​ដើម្បី​ពិនិត្យ​លើ​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ កាលពី​​ព្រឹក​ថ្ងៃ​​​ទី២០ មិថុនា ​នេះ លោក​ស៊ុន ឆៃ អ្នកតំណាង​រាស្ត្រ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាម​​ទារ​ឱ្យ​​រដ្ឋសភា​បំភ្លឺ​ពី​មូលហេតុ​​ មិន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​កម្មករ​ឈប់​សម្រាក​​ទៅ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៤ ​មិថុនា ឆ្នាំ​២០១៧​កន្ល​ង​​ទៅ​ ។

លោក​សុ​ន ឆ័​យ បាន​ថ្លែង​ថា ​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ មានការ​លក្ខណៈ​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​លើក​មុន​ៗ​ ។ កន្លង​មក ​ក្រសួង​ការងារ​បាន​ចេញ​សេចក្តីជូនដំណឹង​អនុញ្ញាតឲ្យ​កម្មក​រោងចក្រ​កាត់​ដេរ​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ និង​២០១៣ តែ​២០១៧ ​អត់​មាន​​ចេញ​សោះ ​។​

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មិនដឹង​ជា​សមត្ថកិច្ច​ណា​ទទួលខុសត្រូវ ហើយ​រឿង​អី​បានជា​​កន្លង​មកនេះ មិន​មាន​ការ​អនុញ្ញាត ជូន​ដំណឹង​​ច្បាស់​លាស់ ដែល​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ប្រព្រឹត្ត​ខុសឆ្គង​ ។​ រោងចក្រ​​ខ្លះ​កាត់​បំណាច់​ថ្ងៃ​ទៅ​បោះ​ឆ្នោត​ រហូត​ទៅ​ដល់​៣០​​ដុល្លារ​ ។ ដូច្នេះ​ សុំ​ឱ្យ​មានការ​បញ្ជាក់​រឿង​នេះ​ កុំ​ឲ្យ​មានការ​ងឿ​ង​​ឆ្ងល់​ពេក​» ​។​

ជា​ការ​ឆ្លើយ​តប​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​លិខិត​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​បំភ្លឺ​ចំពោះ​បញ្ហា​ដែល​បាន​លើក​​ឡើង ​។​

សម្តេច ស ខេ​ង បាន​ថ្លែង​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ឯកឧត្តម​​គួរ​ដាក់​ពាក្យ​ស្នើ​ទៅ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​មក​​ឆ្លើយ​បំភ្លឺ​រឿង​ហ្នឹង (​កម្មករ​អត់​បាន​​ឈប់​​សម្រាក​) មិនមែន​ថ្ងៃនេះ​ទេ​» ។