ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត អរគុណ​​ពលរដ្ឋ​នៅ​ស្រុក​​ស្ទឹង​​ត្រង់​​

6 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖​ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​សិក្សា​១​ខ្នង មាន​​៥​បន្ទប់​នៅ​សាលា​បឋម​សិក្សា​ទួល​ព្រះ​​ឃ្លាំង ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃ​ទី​២០​ មិថុនា ឆ្នាំ​២០១៧​ ​លោក​ ហ៊ុន ម៉ា​ណែ​ត ​ក៏​សូម​អរ​

ខេត្តកំពង់ចាម​ ៖​ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​សិក្សា​១​ខ្នង មាន​​៥​បន្ទប់​នៅ​សាលា​បឋម​សិក្សា​ទួល​ព្រះ​​ឃ្លាំង ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃ​ទី​២០​ មិថុនា ឆ្នាំ​២០១៧​ ​លោក​ ហ៊ុន ម៉ា​ណែ​ត ​ក៏​សូម​អរ​គុណ​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ខាលើ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​​បាន​ជឿ​ទុកចិត្ត​ និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន​ ដើម្បី​បន្ត​ជួយ​កសាង​សមិទ្ធផលជា​​បន្ត​ទៀត ​​ជាក់ស្តែងដូចការ​សាងសង់​អគារ​សិក្សា​១​ខ្នង​៥​បន្ទប់ ​នៅ​សាលា​បឋម​សិក្សា​ទួល​ព្រះ​ឃ្លាំងនេះ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​រួម​មាន​​កុំព្យូទ័រ​២​គ្រឿង ​(​យួរដៃ​មួយ​គ្រឿង​និង​លើ​តុ​គ្រឿង​) ព្រី​ន​ធើរ​១​គ្រឿង ម៉ាស៊ីន​កូ​ពី​មួយ​គ្រឿង​ ក្តារឃៀន​សរសេរ​​ហ្វឺ​ត ១៤ និង​ប៊ិ​ច​ហ្វឺ​ត ជូន​ដល់​សាលា​បឋម​សិក្សា​ទួល​ព្រះ​ឃ្លាំង កុំព្យូទ័រ​២​គ្រឿង​(​យួរដៃ​មួយ​គ្រឿង​និង​លើ​តុ​គ្រឿង​) ព្រី​ន​ធើរ១​គ្រឿង ម៉ាស៊ីន​កូ​ពី​មួយ​គ្រឿង​ និង LCD​១គ្រឿង​ ជូន​ដល់​អនុ​វិទ្យាល័យ​ទួល​ព្រះ​ឃ្លាំងប្រគេន​ស៊ី​​ម៉​ង់​ត៍​៥​តោន និង​ឥដ្ឋ​១០,០០០​ដុំ ដល់​វត្ត​សុវណ្ណ​រតន​សោ​ភ​ណ័​មុន្នី ឃុំ​ខ្ពប​តា​ងួ​ន សម្រាប់​កសាង​សាលា​បុណ្យ និង​ប្រគេន​ស៊ីម៉ង់ត៍​៥​តោន ដល់​វត្ត​ពោធិ​មង្គល ឃុំ​ទួល​ព្រះ​ឃ្លាំង​សម្រាប់​កសាង​សាលាឆាន់​ផង​ដែរ​ ។