ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ច្នៃប្រឌិត​ថ្មី​ធ្វើ​ឱ្យ​រមណីយដ្ឋាន​ដងព្រែក​មាន​ភាព​ទាក់ទាញ(មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តកំពត ៖ រមណីយដ្ឋាន​ថ្មី​មួយទៀត​ត្រូវ​បាន​ជនជាតិ​បារាំង​ឈ្មោះ លេច​ស៊ី មានគំនិត​ច្នៃប្រឌិត​បង្កើត​ឱ្យ​មាន​ខ្សែ​រ៉ក​ងាយស្រួល​មនុស្ស​ជិះ​ឆ្លង​ព្រែក​ទៅ​កាន់​ត្រើយម្ខាង​ទៀត

ខេត្តកំពត ៖ រមណីយដ្ឋាន​ថ្មី​មួយទៀត​ត្រូវ​បាន​ជនជាតិ​បារាំង​ឈ្មោះ លេច​ស៊ី មានគំនិត​ច្នៃប្រឌិត​បង្កើត​ឱ្យ​មាន​ខ្សែ​រ៉ក​ងាយស្រួល​មនុស្ស​ជិះ​ឆ្លង​ព្រែក​ទៅ​កាន់​ត្រើយម្ខាង​ទៀត ។ ការ​ច្នៃប្រឌិត​របស់​ជនបរទេស​មាន​ខ្សែ​រ៉ក​ជិះ​ឆ្លង​ព្រែក​មាន​ចំងាយ​ជាប់​៣០០​ម៉ែត្រ​នេះ​ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។

យុវជន​ម្នាក់​ឈ្មោះ គឹ​ម ធី អាយុ​២២​ឆ្នាំ មក​ពី​ខេត្តស្វាយរៀង​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​បាន​មក​លេង​នៅ​កន្លែង​រមណីយដ្ឋាន​ថ្មី​នេះ​ហាក់ដូចជា​មាន​អារម្មណ៍​ផ្លែ​ក​ខុស​ពី​រមណីយដ្ឋាន​ផ្សេង​ៗ ព្រោះ​មាន​ខ្សែ​រ៉ក​ត​ភ្ជាប់​ពី​ដើមឈើ​ខ្ពស់​ជិះ​ទៅ​កាន់​ត្រើយម្ខាង​ទៀត ។ យុវជន​ម្នាក់​ឈ្មោះ ខាត់ ង៉ែត អាយុ​៣០​ឆ្នាំ ជា​អ្នក​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​បាន​និយាយ​ថា រមណីយដ្ឋាន​ថ្មី​ដែល​មានការ​ច្នៃប្រឌិត​ទាក់ទាញ​ភ្ញៀ​ជាតិ និង​អន្តរជាតិ​ទើបតែ​កើតឡើង​នៅ​ចុងឆ្នាំ​២០១៦​នេះ​ទេ ។ 

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្សែ​រ៉ក​ទើបតែ​បង្កើត​ថ្មី​មាន​តែ​មួយ​កន្លែង​ទេ​គឹ​នៅ​ភូមិ​បត់​ក្បាលដំរី ហើយ​ជន​បទេស​ជា​អ្នក​ច្នៃប្រឌិត​នៅ​ទីនោះ ។ លោក សយ ស៊ី​ណុ​ល បាន​និយាយ​ថា ការ​ច្នៃប្រឌិត​បង្កើត​ឱ្យ​មាន​ខ្សែ​រ៉ក​ជិះ​ឆ្លង​ព្រែក​បែប​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​កាន់តែ​ច្រើន​ថែម​ទៀត​មក​លេង​ខេត្តកំពត ៕