ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​បន្ដ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាងគេ​បំផុត​ក្នុង​រយៈពេល​6​ខែ

6 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ ព្រោះតែ​អា​មេ​រិ​កបាន​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន ។

តម្លៃ​ប្រេង​របស់ Brent បាន​ធ្លាក​ចុះ​មក​ត្រឹម

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍ ព្រោះតែ​អា​មេ​រិ​កបាន​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន ។

តម្លៃ​ប្រេង​របស់ Brent បាន​ធ្លាក​ចុះ​មក​ត្រឹម ៤៦,៧០​ដុល្លា​ក្នុង​មួយ​ធុង បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ​ពី​OPEC​និង​ប្រទេស​មិនមែន​ជា​សមាជិក​OPEC​ក៏​ដោយ ។

កាលពី​ថ្ងៃ​ទ​២៥ ខែឧសភា ពួក​គេ​បាន​យល់ព្រម​ថា នឹង​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​នេះ​៩​ខែ​ទៅ​មុខ​ទៀត​រហូត​ដល់​ខែមីនា​ឆ្នាំ​២០១៨ ប៉ុន្តែ​តម្លៃ​ប្រេង​បែរជា​ធ្លាក់​ចុះ​១២%​ទៅ​វិញ​តាំងពី​ថ្ងៃ​នោះ​មក។

លោក​Tariq Zahir ពាណិជ្ជករ​ប្រេង​និង​ជា​សមាជិក​គ្រប់គ្រង​ក្នុង​Tyche Capital Advisors បាន​ឲ្យ​ដឹង​ថា ប្រទេស​លី​ប៊ី និង​នី​ហ្សេ​រី​យ៉ា បាន​បង្កើន​ផលិតកម្ម​ប្រេង ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​OPEC យ៉ាង​ខ្លាំង ។

ប្រទេស​លី​ប៊ី​បាន​មើលឃើញ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​រាំងស្ទះ​ដោយ​ការ​ធ្វើ​កូដកម្ម និង​ជម្លោះ​កិច្ចព្រមព្រៀង​ជាដើម ប៉ុន្តែ National Oil Company បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា​ផលិតកម្ម គឺ​កំពុង​តែ​បន្ត​ដំណើរការ​ឡើង​វិញ​ក្នុង​តំបន់​ប្រេង​សំខាន់​ៗ ។

ផលិតកម្ម​ប្រេង​របស់​អា​មេ​រិ​ក​ក៏​បាន​កើនឡើង​១០%​ផង​ដែរ​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ មក​ស្មើនឹង​៩,៣៣​លាន​ធុង​ក្នុង​១​ថ្ងៃ ជិត​នឹង​ស្មើ​ប្រទេស​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ។

កាលពី​ថ្ងៃ​ពុធ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ជិត​៤% បន្ទាប់​ពី​ចំនួន​ប្រេងឥន្ធនៈ​របស់​អា​មេ​រិ​ក​កើនឡើង​ដ៏​គួរ​ឲ្យ​ភ្ញា​ល់​ផ្អើល និង​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​និយាយ​ថា ការ​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​ឆ្នាំ​ក្រោយ នឹង​ច្រើន​ជាង​តម្រូវការ​ថែម​ទៀត ៕