ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ដាក់​ចេញ​យុទ្ធសាស្ត្រ​សំខាន់​8​ចំណុច ​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ធានា​រ៉ាប់រង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ធានា​រ៉ាប់រង កែ​លម្អ​ការ​ប្រកួតប្រជែង និង​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ម្ចាស់​ទុន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​អនាគត​សំខាន់​ចំនួន​៨​ចំណុច ។ នេះ​បើ​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ធានា​រ៉ាប់រង កែ​លម្អ​ការ​ប្រកួតប្រជែង និង​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ម្ចាស់​ទុន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​អនាគត​សំខាន់​ចំនួន​៨​ចំណុច ។ នេះ​បើ​យោង​តាម​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥​របស់​រាជរដ្ឋាភិបាល ។ យុទ្ធសាស្ត្រ​និង​ផែនការ​អនាគត​ទាំង​៨​ចំណុចរួម​មាន ៖

១-​ធានា​ឱ្យ​មាន​អនុលោម​ភាព​តាម​ការ​អនុវត្ត​សម​ស្រប ដែល​អាច​ទទួលយក​បាន​នៃ​កម្រិត​សោធន​ភាព ការ​វិនិយោគ ការ​ធានា​រ៉ាប់រង​បន្ត​ទុនបម្រុង គណនេយ្យ​ភាព និង​ស្តង់ដា​របាយការណ៍ ។
២-​ការ​កម្រិតស្តង់ដា និង​រៀបចំ​បញ្ចូល​ក្នុង ការ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នូវ​ព័ត៌មាន​ដែល​បង្ហាញ​អំពី​ស្ថិតិ និង​ហិរញ្ញវត្ថុ​នៅ​ត្រឹម​ឆ្នាំ​២០១៩ ។
៣-​ការ​បោះពុម្ពផ្សាយ​នូវ​របាយការណ៍​អំពី​ហិរញ្ញវត្ថុ និង​របាយការណ៍​ត្រួតពិនិត្យ​គ្រឹះស្ថាន​ធានា​រ៉ាប់រង​លើក​គេហទំព័រ​របស់​នាយកដ្ឋាន ធានា​រ៉ាប់រង និង​សោធន​ត្រឹម​ឆ្នាំ​២០១៩ ។
៤-​បង្កើន​សមត្ថភាព​នៃ​អ្នកត្រួតពិនិត្យ​ដល់ទី​កន្លែង​តាម​បច្ចេកទេស​ត្រួតពិនិត្យ​ដែល​ត្រូវ​បាន​កែ​លម្អ ដោយ​ស្រប​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​ឧស្សាហកម្ម​ធានា​រ៉ាប់រង​នៅ​ត្រឹម​ឆ្នាំ​២០១៩​។
៥-​ការ​បង្កើន​ទំនុកចិត្ត​របស់​អតិថិជន​នៅ​ក្នុង​ឧស្សាហកម្ម​ធានា​រ៉ាប់រង ដោយ​រៀបចំ និង​ពិនិត្យ​ឡើង​វិញ​លើ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ក្នុង​ទីផ្សារ និង​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ រួម​ជាមួយ​កម្មវិធី​ផ្សះផ្សារ​វិវាទ ធានា​រ៉ាប់រង ដំណើរការ​ស៊ើបអង្កេត និង​ពាក្យបណ្តឹង ។

៦-​បង្កើន​ការ​ចូលរួម​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង និង​ដង់ស៊ីតេ​ធានា​រ៉ាប់រង ដោយ​កម្មវិធី​អប់រំ​អតិថិជន​តាម​រយៈ​គេហទំព័រ និង​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ធានា​រ៉ាប់រង និង​សោធន ។
៧-​កំណត់​ស្តង់ដា និង​ពង្រឹង​ដំណើរការ​ទទួល និង​អនុម័ត​ផលិតផល​ធានា​រ៉ាប់រង​ទម្រង់​បែបបទ និង​អត្រា ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អតិថិជន​នៅ​ត្រឹម​ឆ្នាំ​២០២០ ។
៨-​បង្កើត​អង្កត់​ភាព​គោលនយោបាយ​មួយ​នៅ​ក្នុង​នាយកដ្ឋាន​ធានា​រ៉ាប់រង និង​សោធន ដែល​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​តាក់តែង​គោលនយោបាយ​សម្រាប់​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ។

ទាក់ទង​និង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​បាន​លើក​ឡើង​ថា សម្រាប់​ប្រតិបត្តិ​ករ​ចាំតែ​អនុវត្ត​តាម​ទេ ហើយ​យុទ្ធសាស្ត្រ​នេះ មុន​នឹង​ដាក់​ចេញ រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ត្រឹមត្រូវ ។

លោក​ហ៊ុយ វ៉ា​ថា​រ៉ូ មាន​ប្រសាសន៍​ថា ប្រតិបត្តិ​ករ​ចាំតែ​អនុវត្ត​តាម ហើយ​បើ​និយាយ​រឿង​របាយការណ៍​សព្វ​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទៅ​ហើយ ។

លោក ហ៊ុយ វ៉ា​ថា​រ៉ូ បន្ដ​ថា ៖ « ខ្ញុំ​គិត​ថា ការ​ដាក់​នូវ​យុទ្ធសាស្ត្រ​នេះ​មក មិនមែន​មាន​មហិច្ឆតា​ខ្ពស់​ពេក ធ្វើ​ឱ្យ​ទីផ្សារ​អនុវត្ត​មិន​បាន​នោះ​ទេ ។ រាជរដ្ឋាភិបាល​មានការ​វាយតម្លៃ​បាន​ត្រឹមត្រូវ​មុន​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​។ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ពង្រឹង​ទីផ្សារ​ធានា​រ៉ាប់រង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​អតិថិជន » ៕