ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​​ទេ​​! បុរស​ម្នាក់​នេះ​បំបែក​កំណត់​ត្រា​១០​មុខ ​ដោយ​គ្រាន់តែ​ប្រើ​ពុកចង្កា

1 ឆ្នាំ មុន

អាមេរិក ៖ បុរស​អា​មេ​រិ​កម្នា​ក់បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record ដោយ​ធ្វើ

អាមេរិក ៖ បុរស​អា​មេ​រិ​កម្នា​ក់បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record ដោយ​ធ្វើការ​តុបតែង​គ្រឿង​លម្អ​ណូអែល​ចំនួន ៧១០​គ្រាប់​នៅ​ពុកចង្ការ​របស់​គាត់​។

នេះ​មិនមែន​ជា​លើក​ទី ១​នោះ​ទេ​ដែល​លោក Joel Strasser មក​ពី​រដ្ឋ Idaho បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ដោយសារ​ពុកចង្ការ​របស់​លោក​។ កាលពី​ឆ្នាំ ២០១៩ លោក​បាន​បង្កើត​កំណត់​ត្រា​នេះ​លើក​ដំបូង​ដោយ​ធ្វើការ​តុបតែង​គ្រឿង​លម្អ​ចំនួន ៣២០​គ្រាប់​នៅ​ពុកចង្ការ​។

នៅ​ឆ្នាំ ២០២០ លោក​បាន​បំបែក​កំណត់​ត្រា​ខ្លួនឯង​ដោយ​តុបតែង​ចំនួន ៥៤២​គ្រាប់ និង​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ ២០២១ ចំនួន ៦៨៦​គ្រាប់​។

លោក Joel Strasser បាន​ថ្លែងប្រាប់​ស្ថាប័ន​កំណត់​ត្រា​ពិភពលោក​ថា «បច្ចេកទេស​របស់ខ្ញុំ​បាន​វិ​វ​ឌ្ឍ និង​ទទួល​បាន​ឯកទេស​កាន់តែ​ច្រើន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​ខ្ញុំ​បាន​បំបែក​កំណត់​ត្រា​»​។

«​ក្នុង​កំណត់​ត្រា​ដំបូង​ៗ ខ្ញុំ​ដាក់​វា​ដោយ​ឥត​មាន​របៀប​នៅ​ក្នុង​ពុកចង្កា​របស់ខ្ញុំ ហើយ​នោះ​ជា​មូលហេតុ​ដែល​កំណត់​ត្រា​ពុកចង្ការ​ដំបូង​របស់ខ្ញុំ​មាន​ចំនួន​តិច​»​។

ក្រៅពី​កំណត់​ត្រា​នេះ លោក​ក៏​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​ដែល​បាន​ដោត​បំពង់​បឺត​ធ្វើ​ពី​ក្រដាស់​ចូល​ក្នុង​ពុកចង្ការ​បាន​ច្រើន​បំផុត​គឺ ៥៣៤​ដើម ដោយ​ត​បំពង់​បឺត​ច្រើន​បំផុត (៣១២​ដើម​) ដោត​ចង្កឹះ​ក្នុង​ពុកចង្ការ​ច្រើន​បំផុត (៥២០​ដើម​) និង​ដោត​ជើង​ទម្រ​កូន​ហ្គោ​ល (golf tee) ច្រើន​បំផុត (៦០៧​ដើម​)​។

កំណត់​ត្រា​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ដោត​សម​ក្នុង​ពុកចង្ការ​បាន​ច្រើន​បំផុត (១២៦​ដើម​) ឈើចាក់ធ្មេញ (៣.៥០០​ដើម​) និង​និង​ដង្កៀប (clothespin) ច្រើន​បំផុត (៣៥៩​គ្រាប់​) និង​បំបែក​កំណត់​ត្រា​ដោត​ចង្កឹះ​បាន​ច្រើន​បំផុត​ក្នុង​រយៈពេល ១​នាទី (៨៦​ដើម​)៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ