ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូចាស់ហើយ នឹកស្មានតែទុកចោលគ្មានអ្នកលួច !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កញ្ចាស់​ទុក​មុខ​ផ្ទះ​មួយ​គ្រឿង​បាន​សម្រេច ហើយ​បណ្ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ ត្រូវ​បាន​ម្ចាស់​តាម​ទាន់ ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​០៥​ទាប​ភ្លឺ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ជិត​ច្រកចូល​វិទ្យុ​សំបុក​ឃ្មុំ ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ច​យ ច​ន្នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ជិត​ច្រកចូល​វត្ត​សន្សំ​កុសល ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សុខ ឌី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ខ្សាច់ ស្នាក់​នៅ​ម្តុំ​ផ្លូវ​២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាក ស៊ុ​យ​សុ​គី ស្មាស ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-៩៤៧៩ ។ តាម​សម្ដី​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ចោល​ដូច​ធម្មតា ជា​រៀងរាល់ថ្ងៃ ពីព្រោះ​អី​គាត់​គិត​ថា ម៉ូតូ​របស់​គាត់​ចាស់​ហើយ​គ្មាន​ចោរ​ឯណា​មក​លួច​នោះ​ទេ តែ​មក​ដល់​ថ្ងៃ​កើតហេតុ រូប​គាត់​ជា​ម្ចាស់​ម៉ូតូ​ក៏​មិនដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​ដែរ តែ​នៅ​ពេល​នោះ​រូប​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់ ក៍​ស្រាប់តែ​មាន​អ្នក​ជិតខាង​ឃើញ​មាន​បុរស​២​នាក់​បាន​បណ្តើរ​ម៉ូតូ​របស់​ពួក​គាត់​យក​ចេញ ហើយ​អ្នក​ជិតខាង​រូប​នោះ បាន​ស្គាល់​ម៉ូតូ​ថា ជា​ម៉ូតូ​របស់​គាត់ ដូច​ច្នេះ​ហើយ​ទើប​អ្នក​ជិតខាង​បាន​មក​ប្រាប់ ទើប​រូប​គាត់​ភ្ញាក់​ពី​ដំណេក​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ដល់​ជិត​ច្រកចូល​វិទ្យុ​សំបុក​ឃ្មុំ ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ទើប​ឃាត់ខ្លួន​បាន​សង្ស័យ​ម្នាក់​កំពុង​តែ​បណ្ដើរ​ម៉ូតូ ចំនែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់​គេ​ខ្លួន​បាត់ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​បាន​ហើយ ពួក​គាត់​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​មក​យក​ជនសង្ស័យ​ម្នាក់​នោះ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ។ ដោយឡែក​ជនសង្ស័យ​វិញ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​សារភាព​ទាំង​សភាព​រវើរវាយ​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ចំណែក​ជនសង្ស័យ​វិញ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​បន្ត ៕