ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​កើតឡើង​ក្នុង​រដូវ​ហាមឃាត់ មន្ត្រី​កសិកម្ម​ថា​គ្មាន​ទេ​…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៧​នេះ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ ដាក់រ​បាំងសាច់​អួន របាំង​រាំង​ភ្ជិត​ព្រែក ចាប់​ត្រី​ឡើង​ពង​កូន របាំង​ក្នុង​ដែន​អភិរក្ស

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៧​នេះ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ ដាក់រ​បាំងសាច់​អួន របាំង​រាំង​ភ្ជិត​ព្រែក ចាប់​ត្រី​ឡើង​ពង​កូន របាំង​ក្នុង​ដែន​អភិរក្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​0​ថា បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ មាន​បទល្មើស​ដាក់​របាំង​លប រាំង​ត​ព្រែក ច្រើន​កន្លែង ក្នុង​នោះ​១​កន្លែង​មាន​ប្រវែង​ប្រមាណ​ពី​២០០​ទៅ​៣០០​ម៉ែត្រ ជា​របស់​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ  និង​មួយ​កន្លែង​ទៀត​មាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ ជា​របស់​អ្នក​ភូមិ​ដំបូក​ក្រហម ឃុំ​ផ្សារ ស្រុក​បរិបូ​ណ៍ ដែល​របាំង​លប​ខុសច្បាប់​ទាំង​ពីរ​កន្លែង​ខាងលើ​នេះ​ត្រូវ​បាន​គេ​ដាក់​បិទ​ជិត​ព្រែក​តែ​ម្តង ពិសេស​ក្នុង​រដូវ​បិទ​នេសាទ​នេះ គឺ​ច្បាប់​ស្តី​ពី​ជលផល​បាន​ហាមឃាត់​ដាច់ខាត ការ​យក​របាំង​រាំង​ផ្ជិ​ត​ព្រែក ព្រោះ​ទុក​ផ្លូវ​ឲ្យ​ត្រី​ចរាចរណ៍​រក​កន្លែង​ពង​កូន​។

ចំណែក​នៅ​បឹង​ខាងកើត​ភូមិ​កោះ​តា​ម៉ូ​វ ក៏​គេ​ឃើញ​មាន​របាំង​លប​សាច់​អួន​វែង​ៗ​មួយ​ចំនួន​ផង​ដែរ​។ ក្រៅពី​បទល្មើស​ខាងលើ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឃុំ​មួយ​កន្លែង​នេះ ក៏​មានការ​ដាក់​លប​រាំង​ភ្ជិត​ព្រែក​ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​តំបន់​អភិរក្ស​តែ​ម្តង  គឺ​នៅ​ចំណុច​ក្នុង​ប្រឡាយ​សេះ​សាង ដែល​គេ​ស្គាល់​ជា​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ ក្នុងភូមិ​ឃុំ​ខាងលើ​ហើយ បើ​តាម​ដឹង​ប្រជាពលរដ្ឋ​២​នាក់ ក្នុង​ចំណោម​៤​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ការ​ដែល​ហ៊ាន​លួច​ប្រព្រឹត្ត​បទល្មើស​ខាងលើ​នេះ​ព្រោះតែ​អាងខ្នង​មន្ត្រីសង្កាត់​ជលផល​ម្នាក់​នៅ​ឆ្នុកទ្រូ​។

ពាក់ព័ន្ធ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ​ថា បទល្មើស​ដាក់​របាំង​លប ក្នុង​តំបន់​អភិរក្ស​គឺ​គ្មាន​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា​នេះ​ដែរ បាន​ហៅ​មន្ត្រី​ជលផល​ទាំងអស់ ដែល​គ្រប់គ្រង​តំបន់​ហ្នឹង​មក​ប្រជុំ​សាកសួរ ហើយ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​របាំង​ក្នុង​ដែន​អភិរក្ស​គឺ​គ្មាន​ទេ ប៉ុន្តែ​ការ​ដាក់រ​បាំងសាច់​អួន​វែង​ៗ​ក៏​គ្មាន​ដែរ តែបើ​ត្រឹម​៥០-៦០​ម៉ែត្រ​មាន​មែន ហើយ​បាន​ឲ្យ​កម្ទេច​អស់ហើយ តែបើ​កើត​មាននៅ​កន្លែង​ណា​ទៀត ឲ្យ​រាយការណ៍​ទៅ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​បង្ក្រាប​ភ្លាម​។ ហើយ​បើ​កើត​មាននៅ​កន្លែង​ណា​មន្ត្រី​របស់​លោក​មិន​អើពើ​ចុះ​ទៅ​បង្ក្រាប​គឺ​មាន​បញ្ហា​ជាមួយ​លោក​ហើយ​។ យ៉ាងណា​បទល្មើស​នេសាទ​ពិតជា​មាន​មែន ក្នុង​រដូវ​បិទ​នេសាទ​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឃុំ​ខាងលើ គ្រាន់តែ​ថា មាន​តិច ឬ​ច្រើន​តែ​ប៉ុណ្ណោះ​៕