ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱន​រើស​ទូរស័ព្ទ​ធ្លាក់​ក្នុង​លូ ដាំ​ក្បាល​លង់​ស្លា.ប់​តែ​ម្ដង…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ដោយសារ​លង់ទឹក​លូ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ មិថុនា នៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​លូ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ មិថុនា នៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណៈ​ដែល​គាត់​ឱន​រើស​ទូរស័ព្ទ​ដែល​ធ្លាក់​ក្នុង​លូ ហើយ​ជ្រ​មុ​ញ​ចូល​ក្នុង​លូ​តែ​ម្ដង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភ័​ណ្ឌ ជា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គាត់​បាន​ធ្វើ​ធ្លាក់​ទូរស័ព្ទ​នៅ​ក្នុង​លូ​ដែល​មានទឹក​ជម្រៅ​ពាក់កណ្ដាល​លូ​។ គ្រានោះ​គាត់​បាន​ឱន​លូក​យក​ទូរស័ព្ទ តែ​ភ្លាត់ស្នៀត​ក៏​ដាំ​ក្បាល​ចូល​ក្នុង​លូ ជើង​ឡើង​លើ បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្ដង លុះ​បន្តិច​ក្រោយមក​ទើប​ក្រុម​គ្រួសារ​ដឹង តែ​ហួសពេល​ទៅ​ហើយ​។ ក្រោយ​ពេល​កើតហេតុ​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើតហេតុ​ភ្លាម​ដែរ ដើម្បី​ធ្វើ​កំណត់ហេតុ​៕