ហេតុអីអាជ្ញាធរបណ្ដោយឲ្យ អ្នកមានដឹកខ្សាច់លុបព្រែកសាធារណៈ…?
ខេត្តកណ្តាល ៖ អ្នកមានលុយមានអំណាចកំពុងប្រើរថយន្តធំៗជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនខ្សាច់ ដើម្បីចាក់លុបព្រែកសាធារណៈយកធ្វើជាកម្មសិទ្ធិរបស់បុគ្គលឯកជន
ខេត្តកណ្តាល ៖ អ្នកមានលុយមានអំណាចកំពុងប្រើរថយន្តធំៗជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនខ្សាច់ ដើម្បីចាក់លុបព្រែកសាធារណៈយកធ្វើជាកម្មសិទ្ធិរបស់បុគ្គលឯកជន
ខេត្តកណ្តាល ៖ អ្នកមានលុយមានអំណាចកំពុងប្រើរថយន្តធំៗជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនខ្សាច់ ដើម្បីចាក់លុបព្រែកសាធារណៈយកធ្វើជាកម្មសិទ្ធិរបស់បុគ្គលឯកជន នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហើយការដឹកជញ្ជូនខ្សាច់ចាក់លុបព្រែកសាធារណៈនេះបានបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបនារដូវវស្សា ជាពិសេសបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ដោយសារតែរថយន្តដឹកខ្សាច់ទាំងនោះដាក់ហៀរៗទ្រុង អត់គ្រប ហើយបើកលឿនៗហុយទ្រលោម និងជ្រុះរាយប៉ាយពាសពេញលើដងផ្លូវ ត្រង់ចំណុចខាងលើ។ ម្ចាស់ដីនេះមិនត្រូវបានគេស្គាល់ឈ្មោះទេ ដោយគេប្រាប់ថាម្ចាស់ដីរស់នៅភ្នំពេញទើបមកទិញដីនេះ។
ប្រជាពលរដ្ឋនិយាយថា ព្រែកនេះកើតមានតាំងពីដូនតាដែលគេហៅថា ព្រែកបង្កង មានជម្រៅជ្រៅ មានទទឹងពីមាត់ព្រែកម្ខាងទៅមាត់ព្រែកម្ខាងប្រវែងប្រហែល២០ទៅ៣០ម៉ែត្រ តភ្ជាប់តាំងពីឃុំគគីរចេញទៅដៃទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ពលរដ្ឋបន្តថា ព្រែកនេះមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់រស់នៅអមសងខាងមាត់ព្រែក សម្រាប់យកទឹកប្រើប្រាស់ មុជ ដាំស្ល ជាពិសេសស្រោចស្រពផលដំណាំ។ ពលរដ្ឋលើកឡើងទៀតថា ពេលដែលពួកគាត់ចាក់ដីក្រោយផ្ទះបន្តិចបន្តួចដើម្បីទប់កុំឲ្យហូរច្រោះបាក់ច្រាំងនារដូវវស្សា គឺមានអាជ្ញាធរចុះមកហាមឃាត់មិនចាក់ដោយប្រាប់ថា ប៉ះពាល់ដីចំណីប្រឡាយបិទចរន្តទឹក។ ដល់ពេលអ្នកមានលុយមានអំណាចចាក់លុបបិទចរន្តទឹកព្រែកជិតឈឹងសូម្បីតែលូមិនដាក់ផង។
ជាក់ស្តែងចាប់ពីភូមិចិនកោះ និងភូមិស្លាបតាអោន ឃុំគគីរ គឺមានគេចាក់ដីចាក់ខ្សាច់លុបកាត់ព្រែកជាច្រើនកន្លែង ខ្លះសាងសង់សំណង់រឹងអត់ច្បាប់ជាហូរហែ មិនដែលឃើញវត្តមានអស់លោកអាជ្ញាធរពាក់ពន្ធ័ណាមួយចេញមុខមកហាមឃាត់នោះទេធ្វើឲ្យមតិជាច្រើនរិះគន់ថា ប្រហែលអាជ្ញាធរទទួលបានលាភសក្ការៈពីម្ចាស់ដីទាំងនោះយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយមើល ទៅបើពុំនោះទេគឺមិនអាចចាក់លុបព្រែកនេះបានឡើយ។ ពាក់ពន្ធ័ករណីនេះដែរលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានប្រាប់កោះសន្តិភាពតាមទូរសព្ទ័កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា នេះថា រឿងឡានដឹកខ្សាច់ជ្រុះលើផ្លូវជាតិចាំលោកចាត់មន្ត្រីជំនាញឲ្យចុះទៅមើល។
រីឯបញ្ហាលុបព្រែកគឺរូបលោកអភិបាលពុំបានដឹងអស់ទេបើពលរដ្ឋណាកើតទុក្ខមិនសុខចិត្ត សុំដាក់ពាក្យបណ្តឹងចូលទៅអាជ្ញាធរមក។ លោកអភិបាលបានប្រាប់បន្តថារុញឲ្យអ្នកយកព៌តមានសួរទៅអាជ្ញាធរឃុំខ្លះទៅព្រោះលោកជាប់រវល់៕
ចែករំលែកព័តមាននេះ