ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែឪ​អា​ដាក់​ឈើ​ហើយ ដាក់​ទាល់តែ​ដឹក​លែង​រួច

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​កែ​ច្នៃ​១​គ្រឿង​ពណ៌​ខៀវ ផ្ទុក​ឈើក្រហម​ណែន​ទ្រុង​ខាង​ក្រោយ បាន​ខូច​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​កែ​ច្នៃ​១​គ្រឿង​ពណ៌​ខៀវ ផ្ទុក​ឈើក្រហម​ណែន​ទ្រុង​ខាង​ក្រោយ បាន​ខូច​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៧ លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ​។ រថយន្ត​ដឹកឈើ​នេះ​មិន​មានច្បាប់​ដឹក​ជញ្ជូន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​សហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ អូស​យក​ទៅ​ដាក់​នៅ​ឃ្លាំង​ទន្លេ​បិទស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ លោក​អនុសេនីយ៍ឯក វ៉ា វ៉ា​ន់​ធូ នាយ​ផ្នែក​សារពើ​ព័ន្ធ​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​ប្រាប់ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត រូប​លោក និង​សហការី​ម្នាក់​ទៀត​បាន​ចុះ​មក​ពិនិត្យ ក៏​បានឃើញ​រថយន្ត​កែ​ច្នៃ​១​គ្រឿង​ខាងលើ​នេះ  ត្រូវ​បាន​គេ​អូស​យក​មក​ធ្វើនៅ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង នៅ​ក្បែរ​កន្លែង​ខូច​នោះ​ដែរ​។

លោក​អនុសេនីយ៍ឯក ប្រាប់​បន្ត​ថា ក្រោម​កិច្ចសហការ​ជាមួយនឹង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​នោះ បានដឹង​ថា​រថយន្ត​ដឹកឈើ​នេះ​បាន​បើក​ចេញពី​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៅ​យប់​ថ្ងៃ​ទី​១៨ មិថុនា ២០១៧ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​មក​ដល់​ត្រង់​ចំណុច​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រថយន្ត​នេះ​បាន​ដឹកឈើ​ធ្ងន់​ពេក ហើយ​ប្រឹង​អូស​ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​ខូច​ម៉ាស៊ីន ទៅ​មុខ​លែង​រួច​ក៏​ត្រូវ​បាន​កម្មករ​នាំ​គ្នា​រុញ​ចូល​ជាង​ដើម្បី​ជួសជុល បន្តដំណើរ​ទៅ​កាន់​ដំ​រិល ស្រុក​អូរ​រាំង​ឪ តែ​មិន​ទាន់​នឹង​បាន​ធ្វើ​រួច​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​ឃើញ​មិន​មាន​ឯកសារ​ត្រឹមត្រូវ​នោះ​ទេ សូ​ម្បី​តែ​រថយន្ត​វិញ​ក៏​ត្រូវ​បាន​ប្រើប្រាស់​រថយន្ត​កែ​ច្នៃ​បែប​នេះ​ដែរ​។

លោក​អនុសេនីយ៍ឯក វ៉ា វ៉ា​ន់​ធូ បញ្ជាក់​ថា​ក្នុង​ពេល​ដែល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ឈើ​នោះ  បែរជា​ម្ចាស់​ឈើ​ឈ្មោះ ជាតិ ម៉េ​ង​ហួ​ន ភេទ​ប្រុស បាន​យក​ឯកសារ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ ចេញពី​ខេត្តស្ទឹងត្រែង​ជាង​១៨​ម៉ែត្រត្រីគុណ​ទាំង​ផុត​សុពលភាព​តាំងពី​ថ្ងៃ​ទី​២០ មក​រា ២០១៧​មក​ម្លេះ   គោលដៅ​ឆ្ពោះ​មក​ចម្ការ​សាមសិប ឃុំ​គ​គរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ឯណោះ​ទេ​។ មួយវិញទៀត​ក៏​មាន​វិក្កយបត្រ​លក់​ឈើ​អារ​របស់ គា ម៉េ​ង​ឃាង នៅ​ភូមិ​មាន់​ហើរ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​បាន​ចុះ​តាំងពី​ថ្ងៃ​ទី​២០ មក​រា ២០១៧​មក​ម្លេះ​។ លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ​មន្ត្រី​របស់​លោក​កំពុង​តែ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕