ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ស្គាល់​ជីវប្រវត្តិ​អភិបាល​រាជធានី​ភ្នំពេញថ្មី ហើយ​ឬ​នៅ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង ដែល​គេ​ទទួលស្គាល់​ថា គឺជា​មន្ត្រី​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញការងារ ជា​ពិសេស​ក្នុង​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង ដែល​គេ​ទទួលស្គាល់​ថា គឺជា​មន្ត្រី​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញការងារ ជា​ពិសេស​ក្នុង​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ចាប់ផ្តើម​តាំងពី​មន្ត្រី​ធម្មតា នៅ​ថ្នាក់​មូលដ្ឋាន ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​មើលឃើញ និង​តម្លើង​ឋានន្តរស័ក្តិ​ក៏​ដូច​ជា​តួនាទី​ជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុង​ពេល​នេះ លោក ឃួ​ង ស្រេង ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង​ជា អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​គាំទ្រ និង​អបអរសាទរ​ពី​មហាជន​យ៉ាងច្រើន​កុះ​ក៏​ផង​ដែរ​។

ខាងក្រោម​នេះ គឺជា​ជីវប្រវត្តិ​សង្ខេប របស់ឯកឧត្តម ឃួង ស្រេង ៖
-​ឯកឧត្តម ឃួ​ង ស្រេង (KHUONG SRENG ) កើត​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​១៩៦៦  សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​នៅ​ភូមិ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។
-​ប្រពន្ធ​ឈ្មោះ​ជំទាវ ជា ស៊ី​ណា កើត​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​១៩៨៥ មុខរបរ​បច្ចុប្បន្ន អនុប្រធាន​សមាគមនារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ មានកូន​ចំនួន​០៤​នាក់ ស្រី​០៣​នាក់ ប្រុស​០១​នាក់   
– ឪពុក​បង្កើត ឈ្មោះ ឃួ​ង អ៊​ន់ (​ស្លាប់​) – ម្តាយបង្កើត ឈ្មោះ គា​ម តាំង​ណ​យ (​ស្លាប់​)
– អាសយដ្ឋាន​បច្ចុប្បន្ន  ភូមិ​គ្រឹះ​ធីតា​មង្គល  ផ្លូវ​លេខ​1800  ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​2 ខណ្ឌ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
-​អត្តលេខ​មន្ត្រីរាជការ​លេខ​៖១៦៦០៦០០២៧ -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០០០១៦៧០

១-​ក​ម្រិ​រិ​ត​វប្បធម៌​ទូទៅ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បណ្តុះបណ្តាល​បន្ត (១០ កញ្ញា ១៩៧៣ ដល់ ១៧ មិថុនា ១៩៨៧ សិក្សា​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលា​បឋម​សិក្សា សន្ធរ​ម៉ុ​ក​)
២-​កម្រិត​បណ្តុះបណ្តាល​មុខ​វិជ្ជាជីវៈ​មូលដ្ឋាន និង​ក្រោយ​មូលដ្ឋាន
-(១៩៨៨ ដល់ ១៩៩២) សិក្សា​ថ្នាក់ឧត្តម​សិក្សា នៅ​សាកលវិទ្យាល័យ សហភាព​សូ​វៀត សញ្ញាបត្រ​វិស្វកម្ម ម៉ាស៊ីនកប៉ាល់
-(០៨ សីហា ១៩៩២ ដល់ ០៨ សីហា ១៩៩៧) សិក្សា​ថ្នាក់ឧត្តម​សិក្សា នៅ​មហាវិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច  សញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច 
 -(២៦ តុលា ២០០២ ដល់ ២៦ តុលា ២០០៤) ក្រោម​ឧត្តម​សិក្សា សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា សញ្ញាបត្រ​ជាន់ខ្ពស់​វិទ្យាសាស្ត្រ​នយោបាយ
 -(១៧ ធ្នូ ២០០៤ ដល់ ១៧ ធ្នូ ២០០៧) ក្រោម​ឧត្តម​សិក្សា សាកលវិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា សញ្ញាបត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ

  ៣-​ការ​បណ្តុះបណ្តាល និង​វគ្គ​សិក្សា​កំពុង​បន្ត
   -(១៨ វិច្ឆិកា ១៩៩៨ ដល់ ១១ ធ្នូ ១៩៩៨) វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល នៅ​វិទ្យាស្ថាន​កម្ពុជា ដើម្បី​សិទ្ធិ​មនុស្ស វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា
    -(១២ ធ្នូ ១៩៩៨ ដល់ ១៦ ធ្នូ ១៩៩៨) វគ្គ​អភិបាលកិច្ច​ល្អ នៅ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្ស វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា
    -(២០ សីហា ១៩៩៨ ដល់ ១១ កញ្ញា ១៩៩៨) វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល នៅ​សាលា​រាជធានី​ភ្នំពេញ វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា
   ៤- ប្រវត្តិ​ការងារ ៖
    -​ថ្ងៃ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ ៖ (០១  មេ​សា ១៩៩៨) មុខ​ដំណែង​បច្ចុប្បន្ន ជា​អភិបាលរង​រាជធានី​ភ្នំពេញ
    -​ប្រភេទ​ក្រប​ខណ្ឌ​៖ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​១ ឆ្នាំ​២០១៦

   ៥-​បទ​ពិសោធន៍​ការងារ​ជាមួយ​ក្រសួងមហាផ្ទៃ
     -(៣១ ឧសភា ២០១៥) មុខ​ដំណែង​អភិបាលរង​រាជធានី​ភ្នំពេញ អង្គភាព​សា​សា​រាជធានី​ភ្នំពេញ
     -(០២ កុម្ភៈ ២០០៩ ដល់ ៣០ ឧសភា ២០១២ មុខ​ដំណែង អភិបាល​ខណ្ឌ​សែន​សុខ
     -(២៥ កញ្ញា ២០០៨ ដល់ ០១ កុម្ភៈ ២០០៩) មុខ​ដំណែង អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម
     -(១៣ កក្កដា ១៩៩៩ ដល់ ២៤ កញ្ញា ២០០៨) មុខ​ដំណែង អភិបាលរង​ខណ្ឌទួលគោក
     -(០១ មេ​សា ១៩៩៨ ដល់ ១២ កក្កដា ១៩៩៩) មុខ​ដំណែង មន្ត្រី​សាលា​ខណ្ឌទួលគោក

      ៦-​ការ​សរសើរ​ជូន​រង្វាន់
     -(២២ សីហា ២០០០) រាជរដ្ឋាភិបាល  មេដាយមាស  មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី
     -(១៧ ធ្នូ ២០០២) រាជរដ្ឋាភិបាល  មេដាយមាស  មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី
     -(១៧ ធ្នូ ២០០៤) រាជរដ្ឋាភិបាល  មេដាយមាស  មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី
     -(០៣ សីហា ២០០៦) រាជរដ្ឋាភិបាល  សេនា  មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី
     -(០២ មេ​សា ២០០៨) រាជរដ្ឋាភិបាល  មហា​សេនា មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី
     -(១៥ តុលា ២០១៥) កម្ពុជា ជា​តូប​ការ  មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កសាង​រាជធានី​ធានី​ភ្នំពេញ​៕