ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែជាង​១០ក្បាល ខាំហែកមនុស្សទាំងរស់

6 ឆ្នាំ មុន

តាម​ប្រភពពី Metro បាន​ឱ្យ​ដឹង​ថា បុរស​ស្រវឹងស្រា​ម្នាក់​ត្រូវ​បាន​ថត​​ដោយ​កាមេរ៉ា​សុវត្ថិភាពឃើញយ៉ាងរន្ធត់បំផុត ខណៈ​ត្រូវ​​បាន​ហ្វូង​សត្វ​ឆ្កែ​​ចាប់ហែក​​ស៊ី​ទាំង​រស់ ស្ថិត​នៅ Sovetsky ប្រទេស​រុ​ស្ស៊ី​ ។ បុរស​ម្នាក់រូបនេះ ​ត្រូវ​គេ​មិន​​​បញ្ចេញ​ឈ្មោះ​និង​អាយុ​នោះទេ​ ប៉ុន្តែ​គាត់​ជា​សន្តិសុខ​ ធ្វើការ​ជា​អ្នក​ឱ្យ​ចំណី​សត្វ​ឆ្កែ​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ​​។

តាម​ប្រភពពី Metro បាន​ឱ្យ​ដឹង​ថា បុរស​ស្រវឹងស្រា​ម្នាក់​ ត្រូវ​បាន​ថត​​ដោយ​កាមេរ៉ា​សុវត្ថិភាព​ឃើញយ៉ាងរន្ធត់បំផុត ខណៈ​ត្រូវ​​បាន​ហ្វូង​សត្វ​ឆ្កែ​​ចាប់ហែក​​​ស៊ី​ទាំង​រស់ ស្ថិត​នៅ Sovetsky ប្រទេស​រុ​ស្ស៊ី​ ។ បុរស​ម្នាក់រូបនេះ ​ត្រូវ​គេ​មិន​​​បញ្ចេញ​ឈ្មោះ​ និង​អាយុ​នោះទេ​ ប៉ុន្តែ​គាត់​ជា​សន្តិសុខ​ ធ្វើការ​ជា​អ្នក​ឱ្យ​ចំណី​សត្វ​ឆ្កែ​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ​​។ 

នៅ​ក្នុង​វី​ឌី​អូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​​​ឃើញ​ថា ហ្វូង​ឆ្កែ​ប្រហែល​១២​ក្បាល ​បានស្ទុះ​​ខាំ​បុរស​ម្នាក់​នោះ​នៅ​តាម​ផ្លូវ ខណៈ​ពេល​ដែល​គាត់​ស្រវឹងស្រា​ជោក​​ជាំ​។ ជា​ច្រើន​លើក​ច្រើន​សារ ​ដែល​បុរស​ម្នាក់​នោះ ព្យាយាម​រើ​បម្រះ​ ប៉ុន្តែ​ចុង​ក្រោយ គឺ​នៅ​តែ​គេច​មិន​ផុត​​ពី​សេចក្តីស្លាប់​ ដោយសារ​តែ​ហ្វូង​ឆ្កែទាំងនោះ ​។

គេ​​រាយការណ៍​មក​​ថា បុរស​ខាងលើ​បាន​ស្លាប់​​ ក្រោយ​ពេល​ការ​វាយប្រហារ​របស់​​ឆ្កែ​ត្រឹម២​នាទីប៉ុណ្ណោះ ​។ ខាង​ប៉ូ​លិស​​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​នេះ ដោយ​ពិនិត្យ​ទៅ​លើ​សាកសព​របស់​ជន​រង​គ្រោះ​ ។