ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាព​​ស្ត្រី​ដែល​គ្រូពេទ្យ​វះកាត់​ពោះ​វៀន​ពេលនេះ​បាន​​ល្អប្រសើរ​ឡើង​វិញ​​ហើយ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ លោក ហុ​ក គ្រី បាន​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ នេះ​ថា…

ខេត្តកំពង់ស្ពឺ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ លោក ហុ​ក គ្រី បាន​អះអាង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ នេះ​ថា ស្ត្រី​ដែល​រង​ការ​វះកាត់​ដោយ​ពោះវៀន​ឈ្មោះ​សឿ​ន ស្រី​អូន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ គឺមាន​ស្ថានភាព​កាន់​តែល្អ​​ប្រសើរ​ឡើង​ខ្លាំង​ហើយ ខណៈ​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​ប្រទេស​ថៃ​ ។

លោក ហុ​ក គ្រី បាន​បញ្ជាក់​ថា សឿ​ន ស្រី​អូន ពេល​នេះ ​មាន​សុខភាព​ល្អ​ឡើង​វិញ​អាច​សើច និយាយ​លេង​ជាមួយ​ក្រុម​គ្រួសារ​បានជា​ធម្មតា​។​ ក្រុម​គ្រូពេទ្យ​នៃ​ប្រទេស​ថៃ​បានឱ្យ​គាត់​ធ្វើការ​ហាត់ប្រាណ​យ៉ាង​ទៀងទាត់​ ដើម្បី​សម្រួល​ឱ្យ​ចលនា​នៃ​រា​ង្គ​កាយ ។

សូម​រំលឹក​ផង​ដែរ ​ករណី​អ្នកជំងឺ​ឈ្មោះ សឿ​ន ស្រី​អូន អាយុ២២ឆ្នាំ បាន​ចូល​ទៅ​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា  ឆ្នាំ២០២២ ដោយ​រោគវិនិច្ឆ័យ កូន​ស្លា.ប់​ក្នុង​ស្បូន​អាយុ១៨ស​ប្តា​ហ៍ ។ ក្រុម​គ្រូពេទ្យ​នៃ​គ្លីនិក​ដើម​អង្គ្រង​បាន​ធ្វើការ​ព្យាបាល​ដោយ​រំលូត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​នោះ​ចេញ តែ​ដោយ​បញ្ហា​ខ្វះ​ជំនាញ ក្រុម​គ្រូពេទ្យ​បាន​កាត់​ពោះវៀន​ស្ត្រី​អ្នកជំងឺ​ដោយ​សន្និដ្ឋាន​ថា​ជា​ទង​ផ្សិត​កូន​។​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​អ្នកជំងឺ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

ក្រោម​ការ​យកចិត្តទុកដាក់ ​និង​សន្តោស​ប្រណី​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ប្រកាស​ចេញ​រាល់​ការ​ចំណាយ​ផ្សេង​ៗ​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​រង​គ្រោះ​រូប​នេះ​បានជា​សះស្បើយ​។ ​ជាមួយ​នោះ​ ក៏​មាន​សប្បុរសជន​ជា​ច្រើន​ក៏​បាន​ចូលរួម​លើកទឹកចិត្ត​និង​ឧបត្ថម្ភ​ដល់​ស្ត្រី​រូប​នេះ​ផង​ដែរ​។​ ហើ​យ​ការ​ឧបត្ថម្ភ​នេះ ​បាន​ផ្តល់​ជា​លទ្ធភាព​ដល់​គ្រួសារ​ស្ត្រី​រង​គ្រោះ​អាច​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​បន្ថែម​ទៀត ដែល​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​បាន​ប្រសើរ​ច្រើន​ហើយ​ ៕​

អត្ថបទសរសេរ ដោយ