ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​ក្រោយ​ប្រទះ​ឃើញ​សល់តែគ្រោងឆ្អឹង

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកចំការ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​បន្លា​ស្អុយរលួយ​ស្ទើរ​សល់​តែ​គ្រោងឆ្អឹង​

ខេត្តកំពង់ឆ្នាំង ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកចំការ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​បន្លា​ស្អុយរលួយ​ស្ទើរ​សល់​តែ​គ្រោងឆ្អឹង​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ព្រែក​ត្រពាំង ស្ថិត​ក្នុងភូមិ​សាស្ត្រ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ម្ចាស់​ចំការ​ប្រើ​ម៉ាស៊ីន​កាប់​ព្រៃ​បន្លា​ក្នុង​ចំការ​របស់​ខ្លួន ។ ក្រោយ​ពេល​ប្រទះ​ឃើញ​សាក​សព​​ខាងលើ​ម្ចាស់​ចំការ​បាន​រាយ​ការ​ដល់​សមត្ថកិច្ច​នគរបាល ហើយ​នគរបាល​ក្រុង និង​ខេត្ត​បាន​ទៅ​ដល់​ចំណុច​កើតហេតុ ដោយ​បាន​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។ ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​​សមត្ថកិច្ច​បានឱ្យ​ដឹង​ជន​រង​គ្រោះ​មាន​អាយុប្រមាណ​ជាង​៤០​ឆ្នាំ ស្លៀកខោ​គគី​ពណ៌​ស ពាក់​អាវដៃវែង ។ 

ជុំវិញ​ករណី​ប្រទះ​ឃើញ​សព​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​នេះ​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល មានគ្រួសារ​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​មើល​សព​ខាងលើ​ហើយ​បាន​ស្គាល់​ច្បាស់​ថា ជា​សមាជិក​របស់​ខ្លួន​ដោយ​សំគាល់​លើ​សម្លៀក​បំពាក់ និង​មាន​អំបោះ​ក្រហម​ចងដៃ​ស្តាំ​ជន​រង​គ្រោះ ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សូ សំអាត អាយុ​៤៨​ឆ្នាំ ជា​បុរស​ពោះ ម៉ាយ​រស់នៅ​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប ។ 

ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៧ ជាមួយ​ម៉ូតូ​មួយ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង ។ ក្រោយ​ការ​បាត់​ខ្លួន​ក្រុម​គ្រួសារ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ទេ​គិតតែ​ដើរ​រក​គ្រូទាយ ម្យ៉ាងវិញទៀត​បុរស​រង​គ្រោះជា​បុរស​ពោះម៉ាយ​ក្រោយ​ពេល​ប្រពន្ធ​ស្លាប់​ទៅ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ដើម្បី​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ដែល​កូន​បាន​ទិញ​ឱ្យ គ្រាន់​សម្រាប់​រត់​ឌុ​ប​ចិញ្ចឹមជីវិត ។ សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋាន​ថា ករណី​ប្រទះ​ឃើញ​សព​បុរស​រង​គ្រោះ​ស្លាប់​ក្នុង​ព្រៃ​បន្លា​ខាងលើ​នេះ​ជា​ករណី​ប្លន់​យក​ម៉ូតូ​ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕