ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ប្រើ​រថយន្ត​បុក​រះ​ស្លា.ប់​ និង​របួស​​ជា​ច្រើន​នាក់

6 ឆ្នាំ មុន

ប៉ូលិស​អង់គ្លេស​រាយការណ៍​ថា មនុស្ស​ម្នាក់​ស្លា.ប់ ហើយ​៨​នាក់​ទៀត​រង​របួស​ក្រោយ​រថយន្ត​មួយ​គ្រឿង​បុក​រះ​បណ្តា​អ្នក​ដើរ​កាលពី​យប់​ថ្ងៃ​ទី​១៨ មក​១៩ មិថុនា នា​ភាគ​ឦសាន​ក្រុង​ឡុ​ង​ដ៍ ក្បែរ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ ។

ប៉ូលិស​អង់គ្លេស​រាយការណ៍​ថា មនុស្ស​ម្នាក់​ស្លាប់ ហើយ​៨​នាក់​ទៀត​រង​របួស​ក្រោយ​រថយន្ត​មួយ​គ្រឿង​បុក​រះ​បណ្តា​អ្នក​ដើរ​កាលពី​យប់​ថ្ងៃ​ទី​១៨ មក​១៩ មិថុនា នា​ភាគ​ឦសាន​ក្រុង​ឡុ​ង​ដ៍ ក្បែរ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​គូសបញ្ជាក់​ថា បុរស​ម្នាក់​ប្រកាស​ថា ស្លាប់​នៅ​នឹង​កន្លែង​វាយប្រហារ ហើយ​អ្នក​របួស​៨​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៣​ផ្សេង​គ្នា ។ ចំណែក​មនុស្ស​២​នាក់​ទៀត​របួសស្រាល ព្យាបាល​នៅ​នឹង​កន្លែង ។ ប៉ូលិស​បន្ត​ថា ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ថា​តើ​វា​ជា​អំពើ​ភេរវកម្ម ឬ​យ៉ាងណា ។ អ្នក​បើករថយន្ត​បំ​បុក​មនុស្ស​នេះ​មាន​អាយុ​៤៨​ឆ្នាំ ត្រូវ​បាន​មនុស្ស​ម្នា​ចោមរោម​ចាប់​បាន​ប្រគល់​ឱ្យ​ប៉ូលិស ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី THERESA MAY ប្រកាស​ថា ប៉ូលិស​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ហើយ​បើក​ធ្វើ​កិច្ចប្រជុំ​បន្ទាន់​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ។
យោង​តាម​សមាគម​អ៊ិ​ស្លា​ម​អង់គ្លេស​ជា​ច្រើន​ថា ការ​បុក​រះ​ដោយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច​នេះ​កើត​មាននៅ​មុខ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ ។ អ្នក​បើក​បាន​បុក​រះ​បណ្តា​សាសនិក​អ៊ិ​ស្លា​ម​ពេល​ចាក​ចេញពី​ព្រះ​វិហារ FINSBURY PARK ។

ព្រឹត្តិការណ៍​កើត​មាន​ក្នុង​ពេល​ដែល​អង់គ្លេស​ជួប​ប្រទះ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​៣​លើក​ក្នុង​រយៈពេល​តែ​៣​ខែ ក្នុង​នោះ​មានការ​វាយប្រហារ​២​ដោយ​រថយន្ត​បំ​បុក​មនុស្ស ៕