នាវា​ពិឃាត​បុក​ជាមួយ​នាវា ​អ្នក​បាត់​ខ្លួន​ស្លាប់​អស់ហើយ


កង​ម៉ា​រី​ន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា សាកសព​របស់​បណ្តា​នាវិក​អា​មេ​រិ​ក​ដែល​បាត់​ខ្លួន​ពេល​មានការ​បុក​គ្នា​ពេល​យប់​នៃ​នាវា​ពិឃាត​របស់​ពួក​គេ​ជាមួយ​នាវា​កា​ហ្គោ​មួយ​គ្រឿង​នៅ​ជប៉ុន​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ក្នុង​នាវា​ពិឃាត​ដែល​លិច ។

សមាជិក​ក្រុម​នាវិក​៧​នាក់​របស់​នាវា​ពិឃាត​អា​មេ​រិ​ក USS FITZGERALD ត្រូវ​បាត់​ខ្លួន​ចាប់តាំងពី​២៤​ម៉ោង​មក​ហើយ ក្រោយ​ការ​បុក​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ជប៉ុន​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ជាមួយ​នាវា​កា​ហ្គោ​ដឹក​កុងតឺន័រ​ធំ​មួយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឧត្តមនាវី JOSEPH AUCOIN មេបញ្ជាការ​កង​នាវាចរណ៍​ទី​៧​របស់​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ថ្លែង​ថា ការ​រុករក និង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ចប់ ។

ចំណែកឯ​ទីបញ្ជាការដ្ឋាន​កងទ័ពជើងទឹក​អា​មេ​រិ​ក​អះអាង​តាម TWITTER ថា បណ្តា​មនុស្ស​របស់​យើង​ដែល​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ ។ នាវិក​ទាំងនេះ​រក​ឃើញ​ស្លាប់​ដោយ​ពួក​អ្នក​មុជទឹក ។

គ្រោះថ្នាក់​នេះ​នាំ​ឱ្យ​នាវា​ពិឃាត​អា​មេ​រិ​ករង​ការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត ហើយ​នាំ​ឱ្យ​មានទឹក​ហូរ​ចូល​ខាងក្នុង ទាំង​ក្នុង​បន្ទប់​វិទ្យុទាក់ទង ទាំង​ក្នុង​បន្ទប់​ម៉ាស៊ីន ។ នាវា​ពិឃាត​ជួប​គ្រោះថ្នាក់​នេះ​មាន​បណ្តោយ​ប្រវែង​១៥៤​ម៉ែត្រ ។ គ្រោះថ្នាក់​កើត​មាន​នា​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ពេល​បណ្តា​សមាជិក​ក្រុម​នាវិក​កំពុង​ដេក​លក់ ទើប​គ្មាន​ពេល​គ្រប់គ្រាន់​រត់​ចេញ​ទាន់ ពេល​ទឹក​កំពុង​ហូរ​ចូល​ក្នុង​នាវា ៕

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ