ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Harry Kane ៖ «​ខ្ញុំ​នឹង​រក​ឱ្យ​បាន​50​គ្រាប់​នៅ​រដូវ​កាល​ក្រោយ​»

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប​មាន់​ខ្នាយ​មាស Tottenham កីឡាករ Harry Kane​បាន​ប្តេជ្ញា​ចំពោះ​ខ្លួនឯង​ថា នឹង​រក​ឱ្យ​បាន​៥០​គ្រាប់​នៅ​ប្រឺ​មី​ញេ​លី​គ​រដូវ​កាល ២០១៧-២០១៨

ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប​មាន់​ខ្នាយ​មាស Tottenham កីឡាករ Harry Kane​បាន​ប្តេជ្ញា​ចំពោះ​ខ្លួនឯង​ថា នឹង​រក​ឱ្យ​បាន​៥០​គ្រាប់​នៅ​ប្រឺ​មី​ញេ​លី​គ​រដូវ​កាល ២០១៧-២០១៨ បន្ទាប់​ពី​រកបាន ២៩ គ្រាប់​ក្នុង​ការ​បង្ហាញ​វត្ត​មាននៅ​ប្រឺ​មី​ញេ​លី​គ​៣០​លើក​រដូវ​កាល ២០១៦-២៩១៧ ព្រមទាំង​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស Golden Boot២​ឆ្នាំ​ជាប់​ៗ​គ្នា​ទោះបីជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​រង​របួស​ក៏​ដោយ ។

Kane ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «៥០​គ្រាប់ គឺជា​គោលដៅ​របស់ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​ឱ្យ​បាន ។ ថ្មី​បើ​បញ្ចប់​រដូវ​កាល​ក្លឹ​ប Tottenham បាន​ត្រឹមតែ​ជើង​ឯង​រង​តែ​កីឡាករ និង​គ្រូបង្វឹក​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ទើប​ឈរ​នៅ​លេខ​រៀង​ទី​២ ពោល​គឺជា​លទ្ធផល​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ នៅ​រដូវ​កាល​ក្រោយ​ពួក​យើង​មាន​ភារកិច្ច​ច្រើន​ដូច​ជា​ការ​លេង​នៅ UEFA Champions League និង World Cup ដែល​សុទ្ធសឹងតែ​ជា​ពានរង្វាន់​កំពូល​ៗ​នៅ​អឺរ៉ុប​» ៕