ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ស្រុក​រំដួល​ជាប់​ព្រំដែន​កា.ប់​ឈើ​ដុត​ធ្យូង​លក់​ឲ្យ​វៀតណាម​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ឡ​ដុត​ធ្យូង​៤​កន្លែង​នៅ​ភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល កំពុង​ដំណើរការ​ដុត​ធ្យូង​យ៉ាង​រលូន​ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​តាម​បន្ទាត់​ព្រំដែន

ខេត្តស្វាយរៀង ៖ មាន​ឡ​ដុត​ធ្យូង​៤​កន្លែង​នៅ​ភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល កំពុង​ដំណើរការ​ដុត​ធ្យូង​យ៉ាង​រលូន​ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​តាម​បន្ទាត់​ព្រំដែន ដោយសារ​វៀតណាម​ឲ្យ​តម្លៃ​ធ្យូង​ខ្ពស់​១​គីឡូក្រាម​១៥០០​រៀល ។ បើ​តាម​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ដុត​ធ្យូង​នៅ​ភូមិ​ព្រែក​ពក​បាន​ឲ្យ​ដឹង​ថា ធ្យូង​មាន​ហាងឆេង​វៀតណាម​ឲ្យ​តម្លៃ​ខ្ពស់​ពួក​គាត់​បាន​ចាប់​យក​អាជីព​ដុត​ធ្យូង ហើយ​បាន​ទៅ​រៀន​ធ្វើ​ឡ​ដុត​ធ្យូង​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​រហូត​បាន​ចេះ​មាន​ជំនាញ​ដុត​ធ្យូង​មក​ប្រកប​មុខរបរ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ គឺ​មុខរបរ​ដុត​ធ្យូង​នេះ​កាក់កប​គ្រាន់បើ​ជាង​មុខរបរ​កសិកម្ម ពេល​ទទួលផល​ហើយ​គ្មាន​ទីផ្សារ ។

ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដុត​ធ្យូង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ភូមិ​ព្រែក​ពក​នេះ​គឺជា​ភូមិ​មួយ​ស្ថិត​នៅ​ជាប់​ព្រំដែន​វៀតណាម ហើយ​ភូមិសាស្ត្រ​នេះ​សំបូរ​ទៅ​ដោយ​ព្រៃឈើ​តាំងពី​បុរាណ​មក ក៏​ប៉ុន្តែ​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដីស្រែ​មួយ​ចំនួន​បង្កបង្កើន​ផល​មិន​បាន​ដោយ​ជួប​ភាពរាំងស្ងួត​ក៏​បាន​ប្តូរ​មុខរបរ​មក​ដាំ​ដំណាំ​ដំឡូង​មី​វិញ ក៏​ប៉ុន្តែ​គ្មាន​បច្ចេកទេស​ដាំ និង​គ្មាន​ដើមទុន​ក៏​សម្រេចចិត្ត​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​ដាំ​ដំ​ឡូ​វ​មី វៀតណាម​ឲ្យ​ឈ្នួល​ក្នុង​១​ហិ​កតា​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ​ហើយ​ពួក​គាត់​គ្មាន​មុខរបរ​ក៏​ងាក​មក​រក​មុខរបរ​ដុត​ធ្យូង​លក់​រហូត​មក ។

ហើយ​ការ​ដុត​ធ្យូង​នេះ​ដែរ​គឺ​ពួក​គាត់​បាន​ដើរ​ទិញ​ដើមឈើ​ធម្មជាតិ និង​ដើមអាកា​ស្យា ដើម​ប្រេងខ្យល់ ពី​អ្នក​ភូមិ​ដើម្បី​យក​មក​ដុត​ធ្យូង​នេះ ហើយ​បាន​ដឹក​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​១​គីឡូក្រាម​តម្លៃ​១៥០០​រៀល​ដែល​គេ​ទទួលយក​ទៅ​លក់​បន្ត ។ ទាក់ទិន​ករណី​ឡ​ដុត​ធ្យូង​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​ទេរ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​នេះ ៕