ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្លឹ​ប​ថ្មី​ត្រូវ​ចំណាយ​ប៉ុន្មាន ដើម្បី​ទិញ Ronaldo ចូល​ក្លឹ​ប​របស់​ខ្លួន​នា​ពេល​នេះ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ កីឡាករ​ល្បី​លំដាប់​ពិភពលោក Ronaldo បាន​ប្រាប់​ទៅ​ពិភពលោក​ថា លោក​ចង់​ចេញពី​ក្រុម ហើយ​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ជា​រៀង​រហូត ក្រោយ​មានការ​ចោទប្រកាន់​ថា​លោក​បាន​គេច​មិន​បង់​ព័ន្ធ​ក្នុង​ទំហំ​ទឹកប្រាក់ ១៦​លាន​ដុល្លារ ។ សំនួរ​សួរ​ថា តើ​ក្លឹ​ប​ថ្មី​ដែល​ចង់បាន Ronaldo ត្រូវ​បោះ​លុយ​ប៉ុន្មាន ដើម្បី​យក​កីឡាករ​ឆ្នើម​ម្នាក់​នេះ​ចូល​ក្លឹ​ប​បាន? តម្លៃ​ដែល​ពួក​គេ​ត្រូវ​បង់ គឺ​មិនមែន​ត្រឹមតែ​បង់​ទៅ Ronaldo នោះ​ទេ ។ ពោល​គឺ​ត្រូវ​បង់​ទៅ​ក្លឹ​ប Real Madrid ដែល​ជា​ក្លឹ​ប​នៅ​ជាប់​កុងត្រា​ជា Ronaldo ទៀត ។ ពិតជា​ថ្លៃ​មិនធម្មតា​ទេ​!

មនុស្ស​ម្នា​ស្ទើរតែ​មិន​ជឿ​ពី​ព័ត៌មាន ដែល​ថា Ronaldo ចង់​ចេញពី​ក្រុម ។ ទាល់តែ​ខាង BBC រាយការណ៍​ថា រឿង​នេះ​ពិតជា​អ​ញ្ចឹ​ង​មែន ទើប​ពួក​គេ​ជឿ ហើយ​មានការ​ភ្ញាក់ផ្អើល ។ 

សព្វ​ថ្ងៃនេះ កីឡាករ Ronaldo នៅ​ជាប់​កុងត្រា​ជាមួយនឹង​ក្លឹ​ប​របស់​ខ្លួន Real Madrid រហូត​ដល់​ឆ្នាំ​២០២១ ។ បើសិនជា​រូបគេ​ចង់​ចេញពី​ក្លឹ​ប គឺ​ត្រូវ​បង់ប្រាក់​ចំនួន ១.១២​ប៊ី​លាន​ដុល្លារ ដែល​ប្រាក់​នេះ​គឺ​នឹង​ត្រូវ​ឲ្យ​ក្លឹ​ប​ដែល​ចង់បាន​រូបគេ បង់​ជូន​ទៅ Real Madrid ។ នេះ​គឺ​គ្រាន់តែ​ជា​លុយ​បង់​ផ្តាច់​កុងត្រា​ទេ ។ តែបើ​គិត​ទាំង​តម្លៃ​ខ្លួន​ទៀត គឺ​ពិតជា​ខ្ពស់​មិនធម្មតា​ឡើយ ៕